Friday, October 6, 2017

របបកុំម្មុយនីស្ត ឬ ផ្តាច់ការ

  • និយមន័យ៖ គឺជារបបដឹកនាំប្រទេសមួយបែប ដែលមានបក្សតែមួយដឹកនាំហើយធ្វើការគ្រប់គ្រង ប្រទេសទាំងមូលគ្រប់ផ្នែកទាំងអស់ក្នុងនោះមាន ស្ថាប័នទាំងបីធំៗរបស់ប្រទេសថែមទៀត   បើបែបនេះ តើមានអ្វីគ្រប់គ្រងលើបក្ស(ដាក់ទោស)ពេលធ្វើខុស ?
  • ក្នុងពេលនេះ គ្មានអ្វីមកដាក់ទោស ឬ មកគ្រប់គ្រងអ្វីទាំងអស់លើបក្ស នៅពីលើបក្សមាន តែ មនៈសិក្កា ឧត្តមគតិ ការប្តូរផ្តាច់ របស់ជនក្នុងបក្ស ថានឹងធ្វើល្អតែប៉ុណ្ណោះ ។ ផ្តាច់ការ ប្រែមក ថាៈ សម្រេចតែឯង ។
  • ក. ទម្រង់៖ ជាទូទៅ​មិនថារបបផ្តាច់ការណាទេវាតែងតែមានទម្រង់ រូបមន្តដូចៗគ្នាទាំងអស់ដែល យើងមានកន្លែង កំណត់សម្គាល់បាន យ៉ាងច្បាស់លាស់ដោយសង្កេតមើលទៅលើ ស្ថានភាព រស់នៅរបស់ប្រជាជន ប្រទេសនោះតែម្តង ឬ តាមរយៈការ មើលលើចំនុចមួយចំនួន ៖
  • បក្សមានតែមួយ (ឯកបក្ស)
  • អំណាចប្រមូលផ្តុំ ក្នុងដៃបក្ស
  • សេចក្តីសម្រេចរបស់បក្សជាច្បាប់ (ច្បាប់ចេញពីមាត់មនុស្សតែម្នាក់)
  • សេរីភាពខាងនយោបាយត្រូវរិតត្បិត (បក្សកំណត់)
  • ផ្តួលរំលំរបបសក្តិភូមិ (របបដឹកនាំដោយស្តេច)
  • ការធ្វើបាប ជិះជាន់ គាបសង្កត់ គ្រប់បែបយ៉ាង (ក្នុងប្រទេសខ្លះ)
  •  ប្រើអំពើហឹង្សា បង្ក្រាប​លើប្រជាពលរដ្ឋ (ក្នុងប្រទេសខ្លះ)
  • មានភាពមិនស្មើរគ្នាជាមនុស្សស្ទើគ្រប់ ផ្នែកទាំងអស់ ។ល។

ខ. ការប្រព្រឹត្តិទៅ៖ ខាងផ្នែកគ្រប់គ្រងនិងការរៀបចំ រាល់កិច្ចតំណើរការរបស់ស្ថាប័ននៅក្នុងរដ្ឋត្រូវបានបក្ស ជាអ្នករៀបចំ ដាក់ផែនការកំណត់អោយ ស្ថាប័នអនុវត្តជាក់ស្តែង បើពិនិត្យទៅលើ ៖
  • ស្ថាប័នប្រតិបត្តិៈគឺបក្សតែមួយដែលមានក្រុមមនុស្សមួយក្រុមធ្វើការចាតចែងរៀបចំជ្រើសរើសមេបក្ស ដែលមេនោះនិងក្លាយជានាយករដ្ឋមន្រ្តី ឬ ប្រធានាធិបតី ។
  •  ស្ថាប័នបញ្ញាត្តៈ ត្រូវបក្សជាអ្នកជ្រើសរើសទាំងអស់ ក្នុងការធ្វើការជួយការងារបក្ស ធ្វើច្បាប់ កំណត់សិទ្ធិប្រជាពល គ្រប់គ្រងប្រជាជន ការ។
  • តុលាការៈ នៅក្នុងប្រទេសផ្តាច់ការក៏មានការ រកខុស រកត្រូវ ដែររវាងប្រជាពលរដ្ឋ និង ប្រជាពលរដ្ឋគ្នាឯង ហើយភាពសុក្រិតនៃការរកយុត្តិធម៌ ស្ទើតែគ្មាន ព្រោះកាលណា ការកាត់ក្តី ជនសមញ្ញជាមួយនិង អ្នកមានការងាជាម-ន្ត្រី យុត្តិធម៌។ ពីព្រោះរាល់ ចៅក្រម ជអាជ្ញា មេធាវី បក្សជ្រើសរើសហើយបង្គាប់បញ្ជាបាន ។
  • ការដឹកនាំការសម្រេច ជោគវាសនាប្រទេសជាតិជាការទទួលខុសត្រូវរបស់បក្ស ។
  • ដូចច្នេះហើយប្រទេសដែលនៅតែប្រកាន់របប ផ្តាច់ការ បានរហួតមកដល់សព្វថ្ងៃនេះបាន ដោយ មិនដួលរលំនោះ គឺមកពីមនុស្សនៅក្នុងបក្សទាំងអស់នោះសុទ្ធិតែជាបក្សជន ឬជនដែលទទួល ការបណ្តុះបណ្តាលដល់កំរិតកំពូល មានន័យថាជននោះស៊ូស្លាប់ បូជាជូនមាតុភូមិរបស់គេ មួយ រយភាគរយ គឺជាមនុស្សគិតយកប្រយោជន៍ជាតិជាធំមានបុគ្គលជាគំរូ មានចំណេះដឹងជ្រៅជ្រះ ប្រាជ្ញ ទស្សនៈវិស័យ ការយល់ដល់ឫគុលនៃហេតុនោះ ។ (ឧៈ ប្រទេសចិនហៅថា សាធារណៈ រដ្ឋប្រជាមានិតចិនដែលប្រកាន់របបផ្តាច់ការដ៏រឹងមាំដែលទូទាំងពិភព​លោកគេបានទទួលស្គាល់ របបសេរីទៅហើយក្តី តែនៅក្នុងបក្សកុំម្មុយនីស្តចិនក៏មានការកែរទម្រង់ប្រទេសវៀតណាមហៅ ថា សាធារណៈរដ្ឋសង្គមនិយមវៀតណាម ហូ ជីមិញ មៅ សេងទុង) ។