Friday, October 6, 2017

បដិវត្តន៍ពណ័ ១៩៨ កល្បយុទ្ធ

គោលបំណងនៃការផ្សាយនេះ គឺដើម្បីបញ្ចៀសសង្រ្គាមរវាងខ្មែ និង ខ្មែរ ដោយសារ កលល្បិចទាំង ១៩៨ខាងក្រោមនេះ គឺវិធីសម្លាប់មនុស្សដោយប្រយោល អហឹង្សា ឧ ដូចជានៅ ទីលានធានអានមេន នៅឥណ្ឌា នៅកម្ពុជាឆ្នាំ ១៩៧០, ១៩៩១, ១៩៩៨, ២០១៣, ..២០១៧ នេះជាដើម លទ្ធផលចុងក្រោយ ខ្មែរនៅបរទេសនឹងឡើងមកធ្វើធំ ជាមន្រ្តី ដូចឆ្នាំ ១៩៩៣ គឺខ្មែរមកពីបារាំង អាមេរិក អូស្រ្តាលី ..ចំណែកខ្មែរក្នុងស្រុក អត់ចេះភាសាអគ្លេស បារាំង ..ច្បាប់អន្តរជាតិ...គឺបានតឹមតែស្លាប់ របួស ពិការ... នេះជាសារជាតិបដិវត្តន៍ពណ័!!!

  • បដិវត្តពណ៌ (Khmer)
  • Colored Revolution (English)
  • Revolución del color (Spain)
  • 颜色革命 (Chinese) 
  • การปฏิวัติสี (Thais)
  • Cuộc cách mạng màu (Vietnamese) 
  • Цветная революция (Russian)
  • အရောင်တော်လှန်ရေး (Burmese) 
  • 色の革命 (Japanese)

ឯកសារដែលបានបកប្រែទៅជាភាសាផ្សេងៗតាមប្រទេសរួមាន៖
  1. Español (Spain)
  2. Русский (Russian)
  3. 中文 (Chinese)
  4.  زبان دری  (Arabic)
  5.  Dari (Dari)
  6.  Français (French)
  7.  Português (Portugal) 
  8.  Tibetan
  9.  tiếng việt (Vietnamese) 
  10.  српски језик (Serbian) 
  11. Yкраїнська (Ukraine) 
  12.  ภาษาไทย (Thais)
  13.  ትግርኛ (Ignatius) 
  14. Hebrew (Israeli) 
  15.  ភាសាខ្មែ (Cambodian/Khmer) 
  16.  Беларуская мова​( Belorussian) 
  17.  Buchhandlung
  18.  ኣማርኛ (Amharic) 
  19. پښتو (Pashso)
  20.  한국어 (Korean)
  21. Amharic
  22.  日本語 (Japanese)
  23. Azerbaijani
  24.  Indonesian
  25.  Kyrgyz
  26.  Norsk 
  27. Lithuanian
  28.  Latvian 
  29. Nederlands
  30.  Italiano
កាលបរិច្ឆេទលំដាប់ឆ្នាំ បដិវត្តន៍ពណ៍ 
Philippines 1996
Papua New Guinea 1988-1998
Czechoslovakia 1998
Yugoslavia  and Serbian 2000
Georgia 2003
Adjara (Georgia) 2004
Ukraine 2004-2005 , year  EUMAIDAN  2024 , War with Russia  2014 to 2019 ,  War 2022-2023
Iraq 2005
Kyrgyzstan 2005
Lebanon 2005
Kuwait 2005
Belarus 2006
Myanmar 2007


Cambodia Black Mouvement 2012, Color Revolution 2015,
Malaysia 2007-2016
Moldova 2009
Iran 2009-2010
Kyrgyzstan 2010
Tunisia 2010-2011
Egypt 2011
Bahrain 2011-2014
Yemen 2011
China 2011
Russia 2011-2013
Macedonia 2016
Armenia 2018
France 2018
Lebanon 2019
Bolivia 2019
Belarus 2020-2021
Kazakhstan 2022

វិធី​បាតុកម្ម​ជំទាស់​និង​បញ្ចុះ​បញ្ចូល​​ឱយ​យល់​ព្រមស្រប​​តាម​
The Methods of Nonviolent Protest and Persuasion

វិធី​នេះ​ប្រើ​ប្រាស់​ដើម្បី​បង្ហាញ​ថា​​ អ្នក​តវ៉ា​ ប្រឆាំង​ឬ​ក៏​ធ្វើ​ដើម្បី​អ្វី​មួយ​ ហើយ​កំរិត​នៃ​ការ​ជំទាស់​ឬគាំទ្រ​អាស្រ័យ​លើ​ចំនួន​នៃ​អ្នក​ចូល​រួម​បាតុកម្ម​។​ សារ​របស់​បាតុកម្ម​មាន​ចេតនា​ជះឥទ្ធិពល​ទៅ​គូ​បដិបក្ខ​ សាធារណជន​ និង​ក្រុម​ដែល​រង​ការ​ឈឺ​ចាប់​ ឬ​​ក្រុម​ទាំង​បីនេះ​តែ​ម្តង​ក៏​មាន​​។ គោល​បំណង​របស់​អ្នក​ប្រើ​វិធី​​នេះ​​គឺ​ចង់​ឱយ​គូ​បដិបក្ខ​កែ​តំរូវ​ទង្វើ​របស់​ខ្លួន​​ ឬ​បញ្ឈប់​សកម្ម​ភាព​ណា​មួយ​ និង​ធ្វើ​ទៅ​តាមអ្វី​ដែល​ក្រុម​​ទទួល​រង​ការ​ឈឺ​ចាប់​នោះ​ចង់​បាន​។​ មានវិធី​ចំនួន​ ៥៤ និង​ចែង​ជាង​អនុ​ក្រុមបានចំនួន​ដប់​ នៅ​ក្នុង​បញ្ជី​នេះ​។

សេចក្តី​ថ្លែង​ការណ៍​ជា​ផ្លូវ​ការ Formal Statements
  1. ១. សន្ទរ​កថា​សាធារណៈ​/Public speeches
  2. ២. សំបុត្រ​ជំទាស់​​ឬ​គាំទ្រ​/Letters of opposition or support
  3. ៣. សេចក្តី​ប្រកាសធ្វើ​ឡើង​​ដោយ​អង្គការ​និង​ស្ថាប័ន​នា​នា​/Declarations by organizations and institutions
  4. ៤. សេចក្តី​ថ្លែង​ការណ៍​ដែល​មាន​ចុះ​ហត្ថលេខា/Signed public declarations
  5. ៥. ការ​ប្រកាស​អំពី​សេចក្តី​ថ្កោល​ទោស​​និង​គោល​បំណង​/Declarations of indictment and intention
  6. ៦. ការ​ដាក់​​ញត្តិ​ជា​ក្រុម​តូច​ឬដោយ​ប្រជុំ​មនុស្ស​ច្រើន​/Group or mass petitions ទំនាក់​ទំនង​ជា​មួយ​នឹង​មហា​ជន​/Communications with wider audience
  7. ៧. ពាក្យ​ស្លោក​ ​រូប​ត្លុក​​ និង​រូប​សញ្ញា​ (សរសេរ​, បោះ​ពុម្ព​, គូរដោយ​លាប​ពណ៌​​, គូស​វាស​, ធ្វើ​កាយ​វិការ, និយាយ, ធ្វើ​ត្រាប់​​)/Slogans, caricatures, and symbols (written, painted, drawn, gestured, spoken, mimicked)
  8. ៨. បដា​ ផ្ទាំង​ផ្សាយ​ និង​ទំនាក់​ទំនង​តាមរយៈ​​រូប​ភាព​/Banners, posters, and displayed communications
  9. ៩. ខិត្ត​បណ្ណ លិខិត​ ​និង​សៀវភៅ​/Leaflets, pamphlets, and books
  10. ១០. កាសែតនិង​ទស្សនាវដ្តី​/Newspapers and journals
  11. ១១. ថាស​, វិទ្យុ​ និង​ទូរទស្សន៍​/Records, radio, and television
  12. ១២. ​ការ​សរសេរ​បង្ហោះ​លើ​មេឃ​ឬចារ​​លើ​ដីឬ​ផ្លូវ​​/Skywriting and earth writing
  13. ការ​បង្ហាញ​​​ជា​ក្រុម​ Group Representations
  14. ១៣. ការ​បញ្ចូន​អ្នក​តំណាង​/Deputations ការ​ប្រគល្ភ​​រង្វាន់​ក្រៅ​ផ្លូវ​ការ​​​/Mock awards
  15. ១៥. ការ​បញ្ចុះ​បញ្ចូល​សមាជិក​សភា​ឬ​អ្នក​នយោបាយ​/Group lobbying
  16. ១៦. ការ​ធ្វើ​បាតុកម្ម​​នៅ​មុខ​កន្លែង​ធ្វើ​ការ (ដើម្បី​ទាម​ទារ​អ្វី​មួយ​ ទាក់​ទាញ​អ្នក​ចូល​រួម រាំង​ផ្លូវ​មិន​ឱយ​ចូល​ធ្វើ​ការ​​​)/Picketing
  17. ១៧. ការ​ធ្វើ​ការ​បោះ​ឆ្នោត​ក្រៅ​ផ្លូវ​ការ​/Mock elections ការ​ធ្វើ​សកម្ម​ភាព​សាធារណៈ​ដោយ​បង្ហាញ​​និមិត្ត​សញ្ញា​ Symbolic public acts
  18. ១៨. ការ​តាំង​ទង់​ជ័យ​ឬ​ក៏​ប្រើ​ពណ៌​ណា​មួយ​ជា​និមិត្ត​រូប/Displays of flags and symbolic colours
  19. ១៩. ការ​ពាក់​និមិត្ត​សញ្ញា​​ Wearing of symbols (advocacy buttons, patches)
  20. ២០. ការ​បន់​ស្រន់និង​គោរព​បូជា​​ Prayer and worship
  21. ២១. ការ​បញ្ជូន​​វត្ថុ​តំណាង​​តាង​និមិត្ត​សញ្ញា​អ្វី​មួយ​ Delivering symbolic objects​
  22. ២២. ការ​ស្រាត​តវ៉ា​ (នៅ​ទី​សាធារណៈ​) Protest disrobings
  23. ២៣. ការ​បំផ្លាញ​ទ្រព្យសម្បត្តិ​​ខ្លួន​ឯង​ (ផ្ទះ​, ឯកសារ, សញ្ញាបត្រ​) Destruction of own property (homes, documents, credentials, etc.)
  24. ២៤. ការ​ប្រើ​ពន្លឺ​ជា​និមិត្ត​សញ្ញា​​ (ចន្លុះ​ គោម​ ភ្លឺ​ទៀន​) Symbolic lights (torches, lanterns, candles)
  25. ២៥. ការ​តាំង​រូប​ថត​មនុស្ស​ Displays of portraits
  26. ២៦. បាតុកម្ម​ដោយ​ការ​គូរ​រូប ​ Paint as protest
  27. ២៧. រូប​សញ្ញា​និង​ឈ្មោះ​ថ្មី​ New signs and names and/or symbolic names
  28. ២៨. ការ​ប្រើ​សម្លេង​ជា​និមិត្ត​សញ្ញា​ (សម្លេង​កញ្ចែ​ ជួង​ ស៊ឺរ៉ែន​។ល។) Symbolic sounds (‘‘symbolic tune,’’ using whistles, bells, sirens)
  29. ២៩. ការ​ដណ្តើម​កាន់​កាប់​ដី​ឬ​អាគារ​ ដោយមាន​ដាក់​​និមិត្ត​សញ្ញា​នៅ​ទី​នោះ​ Symbolic reclamation​ (takeover of land or buildings)
  30. ៣០. ​ការ​ធ្វើ​កាយ​វិការឈ្លើយ​ Rude gestures ការ​ដាក់​សម្ពាធ​​លើ​បុគ្គល​ Pressures on Individuals
  31. ៣១. «ការ​លង​» ​មន្ត្រី​រដ្ឋការ​ (ដើរ​តាម​ពួក​មន្ត្រី​រដ្ឋការ​ឥត​ឈប់​ឈរ​ ដោយ​ស្ងៀម​ស្ងាត់​និង​ថ្លៃ​ថ្នូរ​​​)“Haunting” officials (constantly following them, silently, respectfully)
  32. ៣២. ការ​ឌឺដង​​​មន្ត្រីរដ្ឋ​ការ​​ (ចំអក​ឡក​ឡឺយ​, ជេរ​ប្រមាថ​) Taunting officials (mocking and insulting them)
  33. ៣៣. ការ​បង្កើត​​ភាព​ស្និទ្ធ​សា្នល​នឹង​គូបដិបក្ស​​​ (ធ្វើ​ឱយ​កង​សន្តិ​សុខ​ឬ​ប៉ូលីស​រង​ឥទ្ធិពលខ្លាំង​​ដោយផ្ទាល់​​ ដើម្បី​ធ្វើ​ឱយ​ពួក​គេ​ជឿ​ថា ​របប​ដែល​ពួក​គេ​កំពុង​បំរើ​នោះ​មិន​យុត្តិធម៌​​)​ Fraternization (Subjecting a person to intense direct influences to convince them that the regime they serve is unjust)
  34. ៣៤. ការចាំ​កំដរ​ Vigils ​ល្ខោន​និង​តន្រ្តី​ Drama and music
  35. ៣៥. ឆាក​កំប្លែងខ្លី​​និង​ការ​បញ្ឆោត​លេង​សើច​ Humorous skits and pranks
  36. ៣៦. ការ​សម្តែង​ល្ខោន​និង​ប្រគុំ​តន្រ្តី​ Performances of plays and music
  37. ៣៧. ​ការ​ច្រៀង​​ Singing ការ​ដើរ​ដង្ហែ​ Processions
  38. ៣៨. ការ​ដង្ហែ​​​ក្បួន​ Marches
  39. ៣៩. ការ​ដើរ​ជា​ក្រុមឬព្យុហយាត្រា​​ Parades
  40. ៤០. ហែ​ក្បួន​សាសនា Religious processions
  41. ៤១. ធម្មយាត្រា​ ​ Pilgrimages
  42. ៤២. ហែ​ក្បួនដោយ​ជិះ​​ម៉ូតូ​ Motorcades ការ​រំឭក​វិញ្ញាណក្ខន្ធ​អ្នកស្លាប់​ Honoring the dead
  43. ៤៣. ការ​កាន់​ទុក្ខក្នុង​ន័យ​​​នយោបាយ​ Political mourning
  44. ៤៤. ការ​សម្តែង​ធ្វើ​ហាក់​ដូច​ជា​ពិធី​បូជា​សព​ Mock funerals
  45. ៤៥. ការ​ធ្វើ​បាតុកម្មជា​ពិធី​បូជា​សព ​ ​ (​ដង្ហែ​ក្បួន​សព​ អ្នក​ដែល​ត្រូវ​ធ្វើ​ឃាតទាំង​ប៉ុន្មាន​​ក្នុងបាតុកម្ម​​) Demonstrative funerals
  46. ៤៦. ការ​សម្តែង​​សក្ការបូជា​​នៅ​ប៉ាឆា​ Homage at burial places ការ​ចួប​ជុំជា​​សាធារណៈ​ Public assemblies
  47. ៤៧. កិច្ច​ប្រជុំ​ជំទាស់​​ឬ​គាំទ្រ​ Assemblies of protest or support
  48. ៤៨. ការ​ប្រជុំក្នុង​ពេល​​បាតុកម្ម​ Protest meetings
  49. ៤៩. ការ​ប្រជុំក្នុង​បាតុកម្ម​​​ដោយបិត​បាំង Camouflaged meetings of protest
  50. ៥០. បាឋកថា​ក្រៅ​ផ្លូវ​ការ​ (ដោយ​វាគ្មិន​ជំនាញ​មួយ​ចំនួនធ្វើ​ឡើង​នៅ​​ក្នុង​បាតុកម្ម​) ​ Teach-ins (with several informed speakers) ការ​ដក​ខ្លួន​និង​ការ​សម្តែង​ការ​​បោះ​បង់​ Withdrawal and renunciation
  51. ៥១. ការ​ដើរ​ចេញឈប់​ធ្វើ​ការ​ទៅ​ធ្វើបាតុកម្ម​ Walk-outs
  52. ៥២. ការ​នៅ​ស្ងៀម​ស្ងាត់ Silence​
  53. ៥៣. ការ​បដិសេធ​មិន​ទទួលការ​លើក​តម្កើង​ដោយ​ផ្លូវ​ការ​ Renouncing honors
  54. ៥៤. ការ​បែរ​ខ្នង​ដាក់​មនុស្ស​ឬ​ក្រុម​ណា​មួយ​ Turning one’s back
  55. ៥៥. ​ពលិការ​​ខាង​សង្គម​​ Social boycott
  56. ៥៦. ​ពលិការ​ខាង​សង្គមដោយ​​​ជ្រើស​រើស​​ Selective social boycott
  57. ៥៧. ​អំពើ​អសកម្មយក​គំរូ​តាម​រឿង​​លីស៊ីស្ត្រាតា:​ គេ​ច្រើន​ស្គាល់​ថា​ជា​ «កូដកម្ម​មិន​រួម​ភេទ» (Sex Strike) ធ្វើ​ឡើង​ដោយ​ក្រុម​ស្រ្តី​ដើម្បី​បង្ខំ​ឱយ​មានការ​ផ្លាស់​ប្តូរ​ណាមួយ​។ របៀប​កូដកម្ម​នេះមាន​​ដើម​កំណើត​​ចេញ​ពី​តួ​អង្គ​ស្រី​នាម​ ​លីស៊ីស្ត្រាតា (ឈ្មោះ​របស់​នាង​មាន​ន័យ​ថា​ បំបែក​កង​ទាប់​​) នៅ​ក្នុង​រឿង​កំប្លែង​ក្លាស៊ីក​របស់​អ្នក​និពន្ធ​ក្រិច​ អារីស្តូហ្វាន​​ (Aristophanes) នៅ​ស.វ. ទី​៥ មុន​គ. ស.។ ​តួអង្គ​ស្រី្ត​​នេះ​​បាន​ដឹក​នាំ​ស្រ្តី​នៅ​ក្រិច​ធ្វើ​កូដកម្ម​ផ្តាច់​ការ​រួម​សង្វាស​ជា​មួយ​ប្តី​​ បង្ខំ​បុរស​ជា​កង​ទាប់​ទាំង​នោះឱយ​​បញ្ឈប់​សង្គ្រាម​នៅ​ភីឡូ​ប៉ូនេស (The Peloponnesian War)។ លោក​ ជីន​ សាប  ​ហៅ​ថា​ ពលិការ​ផ្លូវ​ភេទ (Sexual Boycott)។
  58. ៥៨. ការ​បណ្តេញ​ចេញពី​សាសនា​​ (ពលិការ​ខាង​សាសនា​) Excommunication (religious boycott)
  59. ៥៩. គំហាត់​​តាម​បែប​សាសនា​ (ការ​​ព្យួរ​សេវាកម្ម​សាសនា​​) Interdict (suspension of religious services)ការ​មិន​សហការ​ជា​មួយ​នឹង​​ព្រឹត្តិការណ៍​​សង្គម​ ទំនៀម​ទម្លាប់​ និង​ស្ថាប័ន​នានា​ Noncooperation with social events, customs, and institutions
  60. ៦០. ការ​ព្យួរ​សកម្ម​ភាព​សង្គម​ឬ​កីឡា​ Suspension of social and sports activities
  61. ៦១. ពលិការ​​មិន​ចូល​រួម​ក្នុង​កិច្ច​ការ​សង្គម​ Boycott of social affairs
  62. ៦២. កូដ​កម្ម​របស់​សិស្ស​និសិ្សត​ Student strike
  63. ៦៣. ការ​មិន​គោរព​តាម​​សង្គម​ (ទម្លាប់​​និង​វិន័យរបស់​សង្គម​) Social disobedience (of social customs and rules)
  64. ៦៤. ការ​ដក​ខ្លួន​ចេញ​​ពី​ស្ថាប័ន​សង្គម​ Withdrawal from social institutions ការ​ដក​ហូត​ពលកម្ម​ពី​ប្រព័ន្ធ​សង្គម​ Withdrawal from Social System
  65. ៦៥. ការសំងំ​នៅ​​ផ្ទះ​មិន​ទៅ​ធ្វើ​ការបំរើ​ស្ថាប័ន​ Stay-at-home
  66. ៦៦. ការ​មិន​ធ្វើ​ការ​សហការទាំង​ស្រុង​​ដោយ​បុគ្គល​​ Total personal noncooperation​
  67. ៦៧. ការ​រត់​គេច​ខ្លួន​ចេញ​របស់​​កម្មករ (ភៀស​ខ្លួន​ចេញ​ទៅ​កន្លែង​ផ្សេង​) “Flight” of workers (fleeing elsewhere)
  68. ៦៨. ការ​គេច​ខ្លួន​​ទៅ​រក​បដិសរណដ្ឋាន​ (ដក​ខ្លួន​ទៅ​កន្លែងដែល​គ្មាន​នរ​ណា​​អាចប៉ះពាល់​អ្នកនៅ​ទី​នោះ​​បាន​ ដោយ​មិន​បំពាន​ការ​ហាម​ឃាត់​ខាង​សាសនា​ សីលធម៌​ សង្គម​និង​ច្បាប់​​​) Sanctuary (withdraw to a place where you cannot be touched without violation of religious, moral, social, legal prohibitions)
  69. ៦៩. អវត្តមាន​​ជា​ក្រុម (ប្រជាជន​ទាំង​អស់​នៅ​​ក្នុង​តំបន់​តូច​ណា​មួយ​បោះ​បង់​ផ្ទះ​ឬ​ភូមិរបស់​ពួកគេ​​​) Collective disappearance (the population of a small area abandons its homes and villages)
  70. ៧០. បាតុកម្ម​ដោយ​​​ធ្វើ​និរប្រវេសន្ត​ (ហីច្រាត​): ការ​ចាក​ចេញដោយ​មាន​គំរោង​ទុក​​ពី​ប្រទេស​ខ្លួន​ជា​អចិន្ត្រៃយ Protest emigration (hijrat: a deliberate permanent emigration)
  71. ៧១. ពលិការ​របស់​អ្នក​ទិញដោយ​មិន​ទិញ​​ទំនិញ​ឬ​ជួល​សេវាកម្ម​ណា​មួយ​ Consumers’ boycott
  72. ៧២. ការ​មិន​ប្រើ​ប្រាស់​ទំនិញ​ដែល​គេ​ធ្វើ​ពលិការ​ (ទំនិញ​ទិញ​រួច​ហើយ​តែ​មិន​ប្រើ​) Nonconsumption of boycotted goods (already in one’s possession)
  73. ៧៣. ផែន​ការ​បន្ថយ​ការ​ប្រើ​ប្រាស់ (កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​​ទំនិញ​ណាមួយឱយ​ស្ថិត​នៅ​​​អប្បបរមា)​ Policy of austerity (reducing consumption to an absolute minimum)
  74. ៧៤. ការ​មិន​បង់​ឈ្នួល​ផ្ទះ Rent withholding
  75. ៧៥. ការ​មិន​ព្រម​ជួល Refusal to rent
  76. ៧៦. ពលិការ​​របស់​អ្នក​ទិញ​ក្នុង​ប្រទេស​​​ (មិន​ទិញ​ឬ​មិន​ប្រើ​សេវាកម្ម​ណា​មួយ​ពី​​ប្រទេសផ្សេង​​​​)​ National consumers’ boycott (refusal to buy products or used services from another country)
  77. ៧៧. ពលិការ​​របស់​អ្នក​ប្រើ​ប្រាស់​ជា​លក្ខណៈ​អន្តរជាតិ​ (ការ​សហការ​របស់​ប្រទេស​ច្រើន​មិន​ទិញ​ផលិត​ផល​របស់​ប្រទេស​មួយ​) International consumers’ boycott (operating in several countries against the products of a particular country)
  78. ៧៨. ពលិការ​​របស់​កម្មករ (មិន​ធ្វើ​ការ​ដោយ​ប្រើ​ផលិតផល​ឬ​ឧបករណ៍​ផ្តល់​ដោយ​គូបដិបក្ខ​) Workmen’s boycott (refusal to work with products or tool provided by opponents)
  79. ៧៩. ពលិការ​​អ្ន​ក​ផលិត​ទំនិញ (ការ​បដិសេធ​របស់​អ្នក​ផលិត​ក្នុងការ​​លក់​ឬ​ដឹក​ជញ្ជូន​ផលិត​ផល​របស់​ខ្លួន​ឯង​) Producers’ boycott (refusal by producers to sell or otherwise deliver their own products)
  80. ៨០. ពលិការ​​របស់​អ្នក​លក់​និង​អ្នក​ចែក​ចាយ​ទំនិញ (ការ​បដិសេធ​របស់កម្មករ​និង​​ឈ្មួញ​កណ្តាល​ក្នុង​ផ្គត់​ផ្គង់​និង​ចែក​ចាយ​ទំនិញ​ជាក់​លាក់​ណា​មួយ​​) Suppliers’ and handlers’ boycott (refusal by worker or middlemen to handle or supply certain goods)
  81. ៨១. ពលិការ​របស់​ពួក​ឈ្មួញ (ការ​បដិសេធ​របស់​អ្នក​លក់​រាយ​ក្នុងការ​​ទិញ​ឬ​លក់ទំនិញ​ជាក់​លាក់​ណា​មួយ​​) Traders’ boycott (refusal by retailers to buy or sell certain goods)
  82. ៨២. ការ​បដិសេធ​​មិន​លក់ឬ​មិន​ជួល​ផ្ទះ Refusal to let or sell property
  83. ៨៣. ការបិត​មិន​ឱយ​កម្ម​ករ​ចូល​​​កន្លែងធ្វើ​ការ​​ដើម្បី​សំរេច​បំណង​ណា​មួយ​ (និយោជក​ផ្អាក​ការ​ងារ​ដោយ​បញ្ឈប់ប្រតិបត្តិការ​​​បណ្តោះ​អាសន្ត​) Lockout (the employer initiates the work stoppage by temporarily shutting down the operation)
  84. ៨៤. ការ​បដិសេមិន​ផ្តល់​ជំ​នួយ​ទៅ​រោង​ចក្រ ឬ​ការ​ងារ​ណាមួយ Refusal of industrial assistance
  85. ៨៥. កូដកម្ម​រួម​គ្នា​​របស់ពួក​​ឈ្មួញ Merchants’ “general strike”
  86. ៨៦. ​ការ​ដក​លុយ​ពី​​ធនាគារ Withdrawal of bank deposits
  87. ៨៧. បដិសេធ​​មិនបង់​ថ្លៃ​ឈ្នួល​ បំណុល​ និង​ ថ្លៃ​ចំណាយដែល​គេ​គណនា​ហើយ​​ Refusal to pay fees, dues, and assessments
  88. ៨៨. បដិសេធ​មិន​សង​បំណុល ឬ​ក៏​ការ​ប្រាក់ Refusal to pay debts or interest
  89. ៨៩. ការផ្តាច់​មូលនិធិឬ​ឥណទាន​ Severance of funds and credit
  90. ៩០. ការ​បដិសេធ​មិន​ទទួល​លុយ​ចូល​ឬ​ផល​ទុន​ Revenue refusal
  91. ៩១. ការ​មិន​ទទួល​លុយ​រដ្ឋាភិបាល​ (ទាម​ទារ​ឱយការ​បង់​​ប្រាក់តាម​មធ្យោបាយ​​ផ្សេង​ទៀត​​) Refusal of a government’s money
  92. ៩២. បញ្ជា​ផ្លូវ​ការ​ពី​រដ្ឋ​​ហាម​មិន​ឱយ​ធ្វើ​ពាណិជ្ជកម្ម​​ជា​មួយ​ប្រទេស​ណា​មួយ​នៅ​ក្នុង​ស្រុក​ Domestic embargo
  93. ៩៣. ការ​ធ្វើ​បញ្ជី​ឈ្មួញ ដែល​មិនរក​ស៊ី​ជា​មួយ​ Blacklisting of traders
  94. ៩៤. ការ​ហាម​ឃាត់​របស់​អ្នកលក់​អន្តរជាតិ International sellers’ embargo
  95. ៩៥. ការ​ហាម​ឃាត់​របស់​អ្នក​ទិញ​អន្តរជាតិ International buyers’ embargo
  96. ៩៦. ការព្យួរ​សកម្មភាព​ពាណិជ្ជកម្ម​អន្តរជាតិ International trade embargo
  97. ៩៧. កូដកម្ម​តវ៉ា​ (ដោយ​ប្រកាសជា​មុនធ្វើ​ឡើង​ក្នុង​រយៈ​ពេល​ខ្លី​​) Protest strike
  98. ៩៨. កូដកម្មដោយ​​ដើរ​ចេញ​​​ភ្លាមៗពីអង្គ​​ប្រជុំ​ណា​មួយ​​ (កូដកម្ម​ផ្លេក​បន្ទោរគឺ​កូដកម្មតវ៉ា​​ខ្លីៗធ្វើ​ដំណាល​គ្នា​​​​)
  99. ៩៩. កូដកម្មកសិករ​Peasant strike
  100. ១០០. កូដកម្មរបស់​​កម្មករ​​កសិដ្ឋាន​ Farm workers’ strike
  101. ១០១. ការ​បដិសេធមិន​ធ្វើ​ពលកម្មជំនួស​​ Refusal of impressed labour
  102. ១០២. កូដកម្ម​របស់​អ្នក​ទោស Prisoners’ strike
  103. ១០៣. កូដកម្មរបស់​សិប្បករ​ Craft strike
  104. ១០៤. កូដកម្មរបស់​ពួក​អ្នកជំនាញ​អាជីព​​ Professional strike
  105. ១០៥. កូដកម្មនៅតាម​គ្រឹះស្ថាន​ជំនួញ (ក្នុង​រោង​ចក្រ​មួយ​ឬ​លើស​ពី​នេះដែល​ឋិត​នៅ​​ក្រោម​ការ​គ្រប​គ្រង​តែ​មួយ​​) Establishment strike (in one or more plants under one management)
  106. ១០៦. កូដកម្មនៅ​​តាមសហគ្រាស (ព្យួរ​ការ​ងារ​នៅ​តាម​គ្រឹះ​ស្ថាន​នៃ​ឧស្សាហ​កម្ម​មួយ​)​ Industry strike (suspension of work in all the establishments of an industry)
  107. ១០៧. កូដកម្ម​តាម​រយៈ​​សមាន​ចិត្ត (គាំទ្រ​តំរូវ​ការ​របស់​កម្មករ​រួម​អាជីព​) Sympathetic strike (to support the demands of fellow workers)
  108. ១០៨. កូដកម្មលំអិត​​ (កម្មករ​នាំ​គ្នា​ឈប់​ម្តង​ម្នាក់ៗ​ ឬម្តង​មួយ​តំបន់​ៗ កូដកម្ម​ឈប់​សំរាប់​ជា​បន្ត​បន្ទាប់​គ្នា ដោយ​របៀប​ផ្សេង​ៗ​គ្នា​ យោល​ទៅ​តាម​ផែន​ការគ្រោង​ត្រឹម​ត្រូវ) Detailed strike (worker by worker, or by areas; piecemeal stoppage)
  109. ១០៩. កូដកម្មដោយ​ចំពោះ (​ពួក​សហជីព​ធ្វើ​កូដកម្ម​នៅ​ក្នុង​ក្រុម​ហ៊ុន​តែ​មួយនៅ​វេលា​ណា​មួយ​ ដែល​ជា​ការ​ធ្វើឱយ​​ក្រម​ហ៊ុន​នេះ​ចាញ់​ប្រៀប​ក្រុម​ហ៊ុន​ប្រកួត​ឯទៀត)។​ Bumper strike (union strikes only one firm in an industry at a time)
  110. ១១០. កូដកម្មពន្យឺត​ការងារ Slowdown strike
  111. ១១១. កូដកម្មដែល​ធ្វើ​​ការងារ​ដោយ​ទៅ​តាម​ក្បួនត្រង់​ៗ​ដើម្បី​ពន្យឺត​ការ​ងារ​ Working-to-rule strike (the literal carrying out of regulations in order to retard production)
  112. ១១២. រាយ​ការណ៍​ធ្វើ​ជា​ឈឺ​​ធ្វើ​ការ​មិន​កើត Reporting “sick” (sick-in)
  113. ១១៣. កូដកម្មដោយ​​ការ​សុំ​លា​លែង (កម្មករ​ដែល​​មាន​​ចំនួន​ច្រើន​គ្រប់​គ្រាន់​ក្នុង​ការ​ជះ​ឥទ្ធិពល​លើ​ទិន្នផល​ការ​ងារ​សុំ​ច្បាប់​លា​លែង​ដោយ​ឡែក​ពី​គ្នា​​) Strike by resignation (a significant number of workers resign individually)
  114. ១១៤. កូដកម្ម​មាន​កម្រិត (កម្ម​ករ​បដិសេធ​មិន​ធ្វើ​ការ​ងារ​បន្ទាប់​បន្សំ​បន្ថែម​ឬ​បដិសេធ​មិន​ធ្វើ​ការក្នុង​ថ្ងៃ​ណា​មួយ​​) Limited strike (worker refuse to perform certain marginal work or refuse to work on certain days)
  115. ១១៥. កូដកម្ម​ជ្រើស​រើស​ (កម្មករ​ជំទាស់​ដោយ​ជ្រើស​រើស​ផ្នែក​ណា​មួយ​នៃ​ការ​ងារ​​​ដែល​ពួក​គេ​មិន​ចង់​ធ្វើ​​) Selective strike (worker refuse only to do certain types of work)
  116. ១១៦. កូដកម្មដែលរីក​រាល​​ពី​សហគ្រាស​មួយ​ទៅ​​សហគ្រាស​ជា​ទៀត​ច្រើន​ Generalized strike (several industries are struck simultaneously)
  117. ១១៧. កូដកម្មដែល​ក្លាយ​ទួទៅមាននៅ​គ្រប់​សហគ្រាស General strike ការ​រួម​បញ្ចូល​នៃ​កូដកម្មនិង​ការ​បំបិត​​​សេដ្ឋកិច្ច Combination of Strikes and Economic Closures
  118. ១១៨. កូដកម្ម «ហាថុល»  (ការ​​ផ្អាក​ជីវភាព​ខាង​សេដ្ឋកិច្ចបណ្តោះ​អាសន្ន​ដោយ​ផ្អែក​លើ​មូលដ្ឋាន​ស្មគ្រ​ចិត្ត​​) Hartal (economic life temporarily suspended on a voluntary basis)
  119. ១១៩. ការ​បិត​រោង​ចក្រ​ឬ​ជំនួញ​ (កម្មករ​ធ្វើ​កូដកម្ម​ ហើយ​និយោជក​បញ្ឈប់​សកម្ម​ភាព​សេដ្ឋកិច្ច​ព្រម​​គ្នានោះ​​) Economic shutdown (workers strike and employers simultaneously halt economic activity)
  120. ១២០. ជំទាស់​មិន​ប្រគល្ភ​សេចក្តី​គាំទ្រ​ទុក​ចិត្ត​ឬ​ក៏​ការ​ដក​យកស្វាមីភក្តិ​​មក​វិញ​​​ Withholding or withdrawal of allegiance
  121. ១២១. ការ​បដិសេធ​ការ​គាំទ្រ​ពីសាធារណ​ជន (នឹង​របប​កំពុង​ដឹក​នាំ​និង​គោល​នយោបាយ​នា​នា​របស់​របប​នោះ​) Refusal of public support (for the existing regime and its policy)
  122. ១២២. សំណេរ​និង​សេចក្តី​ថ្លែង​ការណ៍គាំទ្រ​ការ​តវ៉ា​ Literature and speeches advocating resistance
  123. ១២៣. ពលិការដោយ​សមាជិក​ក្នុង​​​អង្គ​​នីតិបញ្ញត្តិ (រដ្ឋសភា ព្រឹទ្ធសភា) Boycott of legislative bodies
  124. ១២៤. ពលិការ​​មិនទៅ​​​បោះឆ្នោត Boycott of elections
  125. ១២៥. ពលិការ​​មិន​ចូល​ទៅ​បំរើ​​ការងារឬ​មិនទៅ​​កាន់តំណែង​ក្នុង​​​រដ្ឋាភិបាល​​ Boycott of government employment and positions
  126. ១២៦. ធ្វើ​ពលិការ​​ប្រឆាំង​នឹង​​​​ក្រសួ​ង​រដ្ឋាភិបាល ភ្នាក់​ងារ​ និង​អង្គ​ភាព​ផ្សេង​ទៀត​​ Boycott of government departments, agencies, and other bodies
  127. ១២៧. ការ​ដក​ខ្លួន​ពី​​ស្ថាប័ន​អប់រំ​របស់​រដ្ឋាភិបាល Withdrawal from governmental educational institutions
  128. ១២៨. ធ្វើ​ពលិការ​​នឹង​ស្ថាប័ន​​ណា​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ Boycott of government-supported institutions
  129. ១២៩. បដិសេធ​មិន​ផ្តល់​ជំនួយការ​​ដល់​ភ្នាក់​ងារ​​​អនុវត្ត​ច្បាប់​ Refusal of assistance to enforcement agents
  130. ១៣០. ដក​ចេញ​​​នូវ​រូប​ផ្លាក​​និង​សញ្ញា​សម្គាល់​ផ្សេងៗ​របស់​ខ្លួន Removal of own signs and placemarks
  131. ១៣១. បដិសេធ​មិន​ទទួលតំណែង​​មន្ត្រី​រដ្ឋ​ការ​ដែល​គេ​តែង​​តាំង Refusal to accept appointed officials
  132. ១៣២. បដិសេធ​មិន​ព្រម​រំលាយ​ស្ថាប័ន​មាន​ស្រាប់​ Refusal to dissolve existing institutions
  133. ១៣៣. ការ​ធ្វើ​តាម​បង្គាប់​ទាំង​ទើស​ទាល់ឬ​​យឺតយ៉ាវ Reluctant and slow compliance
  134. ១៣៤. ការ​មិន​ធ្វើ​តាម​បង្គាប់ នៅ​ពេល​ដែល​គ្មាន​អ្នក​តាម​ឃ្លាំមើលដោយ​ផ្ទាល់​ Nonobedience in absence of direct supervision
  135. ១៣៥. ការ​មិន​ធ្វើ​តាម​បង្គាប់ ពី​សំណាក់​ប្រជាពលរដ្ឋ (ដោយ​មិន​បញ្ចេញ​ជា​សាធារណៈ​ លាក់​កំបាំង​ពាក់​កណ្តាល​) Popular nonobedience (not publicized, semi-concealed)
  136. ១៣៦. ការក្លែង​​​ធ្វើជា​គោរព​​តាម​បង្គាប់ (ធ្វើ​ឱយ​ដូច​ជា​អនុវត្ត​តាម​) Disguised disobedience (look like compliance)
  137. ១៣៧. ការ​ប្រកែក​មិន​ចូល​រួម​ប្រជុំឬ​ទៅ​ប្រជុំ​ដើម្បី​​បំបែក​កិច្ច​ប្រជុំ​ Refusal of an assemblage or meeting to disperse
  138. ១៣៨. ការ​អង្គុយ​ចុះ​នៅ​មួយ​កន្លែង Sit down
  139. ១៣៩. ការ​មិន​សហការ​ក្នុង​បំពេញ​កាតព្វកិច្ច​យោធា​​និង​ការ​និរទេស Noncooperation with conscription and deportation
  140. ១៤០. ការលាក់​ខ្លួន គេច​ខ្លួន ឬ​ក៏​ប្រើអត្ត​សញ្ញាណ​ក្លែង​ក្លាយ​ Hiding, escape, and false identities
  141. ១៤១. ការមិន​គោរព​តាម​ច្បាប់​ដែល​អនុម័ត​ដោយ​មិន​ស្រប​ច្បាប់​ Civil disobedience of “illegitimate” laws
  142. ១៤២. ការបដិសេធដោយ​​​ជ្រើសរើស ​​​មិន​ទទួលយកអ្នក​ជំនួយ​ការ​​របស់​រដ្ឋាភិបាល (ធ្វើ​តាម​សេចក្តី​ណែនាំ​ ដោយ​រាយការណ៍​ទៅថ្នាក់​​លើពី​ការ​បដិសេធ​របស់​ខ្លួន​) Selective refusal of assistance by government aides (to carry out particular instructions, informing superiors of the refusal)
  143. ១៤៣. ធ្វើឱយ​​រាំង​ស្ទះ​ខ្សែ​បញ្ជានិង​ពត៌មាន​ Blocking of lines of command and information
  144. ១៤៤. ការ​បង្កើត​ឧបសគ្គធ្វើ​ឱយ​​រាំង​ស្ទះ​ Stalling and obstruction
  145. ១៤៥. ការ​មិន​​សហការ​ផ្នែក​រដ្ឋ​បាល​ទាំង​អស់​ General administrative noncooperation
  146. ១៤៦. ការមិន​​សហការ​ជាមួយ​តុលាការ (ដោយ​ចៅ​ក្រម​) Judicial noncooperation (by judges)
  147. ១៤៧. ការ​ធ្វើ​ការ​ដោយ​គ្មាន​ប្រសិទ្ធភាពនិងការ​មិន​សហការ​ដោយ​ភ្នាក់​ងារ​​​អនុវត្ត​ច្បាប់ Deliberate inefficiency and selective noncooperation by enforcement agents
  148. ១៤៨. ការ​បះបោរ Mutiny
  149. ១៤៩. ការ​​គេច​វេះ​ឬ​​បន្លំ​ដោយ​ពន្យារពេល​​ការអនុវត្ត​ច្បាប់ Quasi-legal evasions and delays
  150. ១៥០. ការ​មិន​សហការ​របស់​អង្គភាពនា​នា​ដែល​ជា​​ផ្នែក​នៃ​​រដ្ឋាភិបាល Noncooperation by constituent governmental units
  151. ១៥១. ការ​ផ្លាស់​ប្តូរ​បុគ្គលិក​ទូតនិង​តំណាង​ផ្សេងៗ​ Changes in diplomatic and other representation
  152. ១៥២. ពន្យារពេល​ឬ​​លុប​ចោល​កម្ម​វិធី​ការ​ទូត Delay and cancellation of diplomatic events
  153. ១៥៣. ការ​មិន​ព្រម​សម្រេច​ទទួល​ស្គាល់​តាមរយៈ​ការ​ទូត Withholding of diplomatic recognition
  154. ១៥៤. ការ​ផ្តាច់​ចំណង​ការ​ទូត Severance of diplomatic relations
  155. ១៥៥. ការ​ដក​ខ្លួន​ចេញ​ពី​អង្គការ​អន្តរជាតិ​នានា Withdrawal from international organisations
  156. ១៥៦. ការ​បដិសេធ​មិនឱយ​​សមាជិក​ភាព​ក្នុងគណៈ​អន្តរជាតិ​ណាមួយ Refusal of membership in international bodies
  157. ១៥៧. ការ​បណ្តេញ​ចេញពី​អង្គការ​អន្តរជាតិ​ណាមួយ​ Expulsion from international organisations
  158. ១៥៨. ការ​សំដិល​ខ្លួនឬ​យក​ខ្លួន​ទៅ​ដាក់នៅ​កន្លែងរងគ្រោះ​ពី​ធាតុ​អ្វី​មួយ​ (ដូច​ជា យក​ខ្លួនទៅ​​ហាល​​​កំដៅ​ថ្ងៃ​) ​​ដោយ​​គ្មាន​ការ​ពារ​ពី​ការ​ឈឺ​ចាប់​
  159. ១៥៩. តំណម​អាហារ​ The fast ក. តំណម​មិន​ទទួល​សំពាធ​សីលធម៌ Fast of moral pressure ខ. កូដកម្មបង្អត់​អាហារខ្លួន​ឯង​ Hunger strike គ. តំណម​បែប​សត្យាគ្រហ​ (តាម​របៀប​ដែល​មហាត្មៈ​គន្ធី​អនុវត្ត) Satyagrahic fast
  160. ១៦០. ការ​កាត់​ក្តី​បញ្ច្រាស​ (គេ​ប្តូរ​តួនាទី​រវាង​អយ្យកា និង​កូន​ក្តី​ក្នុង​ការ​កាត់​ទោស​ណាមួយ។ ពួក​កូន​ក្តី​នឹង​ក្លាយ​ទៅជា​អយ្យការ ហើយ​គេ​បង្វែរឱយ​​ទៅ​ជា​បាតុកម្ម​ប្រឆាំង​នឹង​អ្វីមួយ​ទៅវិញ) Reverse trial
  161. ១៦១. ការ​រំខាន​ដោយ​អហិង្សា Nonviolent harassment
  162. ១៦២. ការ​អង្គុយ​នៅ​មួយ​កន្លែង Sit-in
  163. ១៦៣. ការ​ឈរ​នៅ​មួយ​កន្លែង​ Stand-in
  164. ១៦៤. ការចត​​​យាន​ជំនិះនៅ​មួយ​កន្លែង Ride-in
  165. ១៦៥. ចុះ​លុយ​ទឹក​នៅ​មួយកន្លែង​​ Wade-in
  166. ១៦៦. ការ​កាន់​កាប់​ទីតាំង​ណា​មួយ​និង​មិន​ចាក​ចេញ​​ពី​​​ទី​នោះ​ (ប្រមូល​គ្នា​នៅ​ទី​កន្លែង​មាន​អត្ថន័យ​សំខាន់​ណា​មួយ​និង​នៅ​តែ​ធ្វើ​ដំណើរចុះ​ឡើង​​ ដោយ​មិន​ចាក​ពី​នេះ​នោះ​)។ Mill-in (gather in some place of symbolic significance and remain mobile) 
  167. ១៦៧. ការ​បូង​សួង​នៅ​មួយ​កន្លែង Pray-in
  168. ១៦៨. ការ​ឆ្មក់​ចូលលុក​លុយ​ដោយ​អហិង្សា Nonviolent raids (march to designated key point and demand possession)
  169. ១៦៩. ការ​ចូលលុក​លុយតាម​អាកាស​ដោយ​អហិង្សា​ Nonviolent air raids (perhaps bring leaflets or food)
  170. ១៧០. ការ​ចូល​ឈ្លាន​ពាន​ដោយ​អហិង្សា Nonviolent invasion
  171. ១៧១. ការ​​កាត់សង្វាក់​​​ដោយ​អហិង្សា (យក​ខ្លួន​ទៅ​លើ​ដាក់​ពាំង​នៅ​ចន្លោះ​រវាង​បុគ្គលនិង​គោល​ដៅ​នៃការ​ងារ​ឬ​សកម្ម​ភាពនោះ​​) Nonviolent interjection (placing one’s body between a person and the objective of the work and activity)
  172. ១៧២. ការ​បង្កើត​ឧបសគ្គ​ដោយ​អហិង្សា (ជា​ទួទៅ​ ធ្វើ​ឡើង​រយៈ​ពេល​បណ្តោះ​អាសន្ន​) Nonviolent obstruction
  173. ១៧៣. ការ​ចូល​កាន់​កាប់​ដោយ​អហិង្សា Nonviolent occupation
  174. ១៧៤. ការ​រៀប​ចំឱយ​​មាន​លំនាំ​សង្គម​ថ្មី (Establishing new social patterns)
  175. ១៧៥. ការ​ដាក់​គ្រឿង​ប្រដាប់​ប្រដារ​ឱយ​​ច្រើន​ហួស (Overloading of facilities)
  176. ១៧៦. ការ​ធ្វើឱយ​​ដំណើរ​ការ​យឺត​យ៉ាវ (Stall-in)
  177. ១៧៧. ការ​រំខាន​អង្គ​ប្រជុំ​ ដោយនិយាយ​​ឡូឡា​ (Speak-in)
  178. ១៧៨. ការ​លេង​ល្ខោន​ចំអក (ការ​រំខាន​ដោយ​លេង​ជា​លោ្ខន​​ដោយ​ឥត​​បាន​គ្រោង​ទុក​ជា​មុន​) Guerrilla theatre (improvised dramatic interruptions)
  179. ១៧៩. បង្កើត​ស្ថាប័ន​សង្គម​​​ផ្សេង​ទៀត ដើម្បី​បញ្ចៀស​ឥទ្ធិពល​រពី​ដ្ឋាភិបាល​ (Alternative social institutions)
  180. ១៨០ បង្កើត​ប្រព័ន្ធ​ទំនាក់​ទំនង​ផ្សេង​ទៀត កុំ​​​ជាប់​ជំពាក់​​​នឹងប្រព័ន្ធ​របស់​រដ្ឋាភិបាល​ (Alternative communication system)
  181. ១៨១. កូដ​កម្ម​បញ្ច្រាស (កម្មករ​ធ្វើ​ការ​កាន់​តែ​ខ្លាំង​ឡើង​ ហើយ​លើស​ពេល​វេលា​ដោយ​ពុំ​បាន​កម្រៃ​បន្ថែម។ គេ​ធ្វើ​នេះ​ដើម្បី​ទាម​ទារឱយ​​ឡើង​ប្រាក់​ខែ​ ហើយ​និយោជក​ពិបាក​បដិសេធ) Reverse strike (working to excess)
  182. ១៨២. កូដកម្ម​នៅ​នឹង​កន្លែង​ (កម្មករកាន់​កាប់​កន្លែង​ធ្វើ​ការ​តែ​​មិន​ធ្វើ​ការ​​ នៅ​ក្រាញ​មិន​ទៅ​ផ្ទះ ហើយ​បដិសេធ​មិន​ព្រម​ចេញ​ពី​កន្លែង​ធ្វើ​ការ រហូត​ដល់​គេ​បាន​សម្រេច​ដូច​បំណង) Stay-in strike (occupation of work site)
  183. ១៨៣. ការ​រឹប​អូស​ដីធ្លី​ដោយ​អហិង្សា Nonviolent land seizure
  184. ១៨៤. ការ​រឹង​ទទឹង​តទល់​ដោយ​បិត​ទី​តាំង​ណា​មួយ​ Defiance of blockades
  185. ១៨៥. ការ​ក្លែង​របស់​អ្វីមួយ​​ដោយ​សារ​កត្តា​នយោបាយ​ Politically motivated counterfeiting
  186. ១៨៦. ការ​ទិញ​ម៉ៅ (​ការ​ម៉ៅ​ទិញ​ទំនិញ​អ្វីមួយ នៅ​ក្នុង​ផ្សារ​អន្តរជាតិ​ ដើម្បី​កុំឱយ​​ទំនិញ​នេះ ធ្លាក់​ក្នុង​កណ្តាប់​ដៃ​សត្រូវ) Preclusive purchasing
  187. ១៨៧. ការ​រឹប​អូសយក​ទ្រព្យ​សម្បត្តិ Seizure of assets
  188. ១៨៨. ការ​​អីវ៉ាន់​យក​ទៅ​ចោល​? Dumping
  189. ១៨៩. ការ​ធ្វើ​បរិបាល​កិច្ច​ឬ​ជួយ​ឧបត្ថម្ភ​ជា​ថ្នូរ​នឹង​ការ​គាំទ្រ​ ​ដោយជ្រើស​រើស Selective patronage
  190. ១៩០. ការ​បង្កើត​ផ្សារ​ផ្សេង​ថ្មី​ពី​ផ្សារ​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល​ Alternative markets
  191. ១៩១. ការ​បង្កើត​ប្រព័ន្ធ​ដឹក​ជញ្ជូន​ មិន​ចំណុះ​រដ្ឋាភិបាល​ Alternative transportation systems
  192. ១៩២. ការ​បង្កើត​ស្ថាប័ន​សេដ្ឋ​កិច្ចដទៃ​ ឯករាជ្យ​​ពី​ស្ថាប័ន​របស់​រដ្ឋាភិបាល​ Alternative economic institutions
  193. ១៩៣. បន្ថែម​ប្រព័ន្ធ​រដ្ឋ​បាលឱយ​​លើស​កម្រិត Overloading of administrative systems​​​​​
  194. ១៩៤. ការ​បើក​មុខ​ភ្នាក់​ងារ​សម្ងាត់​ Disclosing identities of secret agents
  195. ១៩៥. ការ​ចង់ឱយ​​គេ​ដាក់​គុក Seeking imprisonment
  196. ១៩៦. ការ​មិន​គោរព​តាម​ច្បាប់​ដែល «អព្យាក្រឹត» Civil disobedience of “neutral” laws
  197. ១៩៧. ការ​បន្ត​ការ​ងារ​ដោយ​មិន​សហការ Work-on without collaboration
  198. ១៩៨. ការ​បង្កើតឱយ​មាន​អធិបតេយ្យ​ពីរ​ក្នុង​ប្រទេស​មួយ​​និង​រដ្ឋាភិបាល​សន្ទឹម​គ្នា​មួយ​​នឹង​រដ្ឋាភិបាល​សហព័ន្ធ ​ដែល​មាន​ដំណើរការ​​ទន្ទឹម​គ្នា (ច្រើន​កើត​ឡើង​នៅ​ប្រទេស​ដែល​​សំបូរក្រុម​ជន​ជាតិ​ច្រើន​ ឧស្សាហ​មាន​​ទំនាស់នឹង​គ្នា​​)​៕​ Dual sovereignty and parallel government

៙កំណត់​សម្គាល់៖ វិធី​អហិង្សា​ចំនួន​ ១៩៨ លោក​ ជីន​ សាប​ បាន​គ្រាន់តែ​ចង​ក្រង​នឹង​បែង​ចែក​ជា​ចំណាត់​ថ្នាក់និង​ក្រុម​​ប៉ុណ្ណោះ​ មិន​មែន​គាត់​ចេះ​តែ​ប្រតិដ្ឋ​ឬ​ផ្តល់​អនុសាសន៍​ជា​គំរូ​នោះ​ទេ​។ នៅ​​មាន​វិធី​ជា​ច្រើន​ទៀត​ដែល​រង់​ចាំ​ការ​បំពេញ​បន្ថែម​ លោក​ ប្រ៊ៀន​ ម៉ារទីន​ (Brian Martin) បាន​បន្ថែម​ខ្លះ​ទៀត​ យោល​ទៅ​តាមការ​វិវឌ្ឍ​នៃ​បច្ចេកវិជ្ជា​ពត៌មាន​ ប៉ុន្តែ​យើង​ពុំបាន​​បញ្ចូល​នៅ​ទី​នេះ​ទេ​។ យើង​បាន​រាយ​ជា​ទ្វេ​ភាសា​ ដើម្បី​កាត់​បន្ថយ​ការ​បក​ប្រែ​ឆ្គាំ​ឆ្គង​និង​សំរួល​ដល់​អ្នក​ដែល​ចេះ​ទាំង​ពីរ​ភាសា​អាច​យល់​សេចក្តី​បាន​កាន់​តែ​ច្បាស់​។ មាន​ចំណុច​មួយ​ចំនួន​តូច​ដែល​យើង​​​​យល់បាន​ពុំ​បាន​​ច្បាស់​ ព្រោះ​លោក​ ជីន សាប​ រាយ​វិធី​នីមួយៗ​ជា​ចំណុច​ គ្មាន​សេចក្តី​ពន្យល់​ឬ​ឧទាហរណ៍​ទេ​​ នៅ​ក្នុងឧបសម្ពន្ធ​នៃ​ស្នារដៃ​ «ពី​របប​ផ្តាច់​ការ​ទៅ​ប្រជាធិបតេយ្យ​» គឺ​ថា​​មាន​​តែ​នៅ​ក្នុង​និក្ខេបបទ​របស់​លោក​ «វិទ្យាសាស្ត្រ​នយោបាយ​នៃ​អំពើ​អហិង្សា​ ភាគ​ទី​ពីរ​ ស្តីពី​​វិធី​អហិង្សា​» ប៉ុណ្ណោះ​ ទើប​មាន​សេចក្តី​អធិប្បាយ​ ភ្ជាប់​ដោយភស្តុតាង​ប្រវត្តិសាស្ត្រ​នៃ​ការ​​អនុវត្តវិធី​ទាំង​នោះ​​។ ពី​ព្រោះ​គ្មាន​និក្ខេបបទ​របស់លោកសំរាប់​ផ្ទៀង​ផ្ទាត់​និង​យល់​សេចក្តី​ យើង​ជា​អ្នក​បក​ប្រែ​បាន​ប្រឹង​ប្រែង​ស្រាវជ្រាវ​បន្តិច​បន្តួច​តាម​អ៊ីនធើរនេត​បាន​រក​ឃើញ​សេចក្តី​ពន្យល់​ពី​វិធី​ខ្លះ​ប៉ុណ្ណោះ​ មិន​ទាំង​អស់​ឡើយ​។ ការ​បក​ប្រែ​ជា​ភាសា​ខ្មែរ​ យើង​មិន​បាន​បក​ប្រែ​ដោយ​ខ្លួន​ឯង​ទាំង​អស់​ទេ​ គឺ​គ្រាន់តែ​​សំរួល​ការ​បក​ប្រែ ​រួចជា​​ស្រេច​របស់​លោក​ អ៊ឺង​ ប៉ុន​អាង​ (សមាជិក​ព្រឹទ្ធ​សភា​) ​​ក្នុង​សៀវភៅ​ «របប​ផ្តាច់​ការ​ទៅ​ប្រជាធិបតេយ្យ​» បោះ​ពុម្ព​ជា​ភាសា​ខ្មែរ​ នៅ​ឆ្នាំ​២០០៥ ប៉ុណ្ណោះ​។ យើង​សំរួល​ការ​បក​ប្រែនេះ​ ​ព្រោះ​មើល​ឃើញថា​​​មាន​ចំណុច​ទាស់​ឆ្គង់​ដោយ​អន្លើ​ ដែល​យើង​​មិន​អាច​គ្រាន់​តែ​ចម្លង​ការ​ប្រែ​បក​របស់​លោក​ដាក់​នោះ​ទេ​ ត្រូវ​បន្ថែម​និង​កែ​​ប្រែ​​ចំណុច​ដែល​យើង​មាន​សមត្ថភាព​អាច​កែ​បាន​ដែរ​។ សំណាង​ល្អ​      ដោយ​សារ​សារដ្នៃ​ថ្មី​របស់​ លោក​ ជីន​ សាប          ​«របៀប​ដែល​ការ​តស៊ូ​ដោយ​អហិង្សា​ប្រព្រឹត្ត​ទៅ​» នៅ​ឆ្នាំ​ ២០១៣​ បាន​ផ្តល់​​ពន្លឺ​បន្តិចបន្តួច​ដែរ​ គឺ​​លោក​សង្ខេប​និក្ខេប​បទ​ទាំង​បី​របស់​លោក​ ទៅ​ជា​ស្នារដៃ​ខ្លី​មួយ​ ដែល​ក្នុង​នោះ​លោក​បាន​ពន្យល់​ខ្លីៗ​ពី​វិធី​អហិង្សា​ខ្លះក្នុង​​ចំណោម​វិធី​ទាំង​ ​១៩៨របស់​លោក​។ ទោះ​បី​យ៉ាង​ណា​ វា​នៅ​តែ​មិន​គ្រប់​គ្រាន់​ យើង​នឹង​ព្យាយាម​កែ​សំរួលបន្ថែម​ទៀត​ នៅ​ពេល​រកបាន​​សៀវភៅ​និក្ខេបបទ​របស់​លោក​ ជីន​ សាប​។​

តៃ សុវណ្ណារុណ


បដិវត្តន៍ពណ៌គឺជាមេរោគដ៏គ្រោះថ្នាក់បំផុត ក្នុងសតវត្សទី២១ ដែលចាំបាច់ត្រូវកំចាត់ចោល!

https://www.cpp.org.kh/details/5256

(ភ្នំពេញ)៖ ស្របពេលដែលកម្ពុជា កំពុងតែខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួន ពីប្រទេសដែលក្រីក្រ និងគ្មានអ្វីទាល់តែសោះ បន្ទាប់ពីរបបខ្មែរក្រហមត្រូវបានដួលរលំ រហូតឈានមកជាប្រទេសកំពុងអភិវឌ្ឍនោះ គេឃើញមានលេចទ្បើងនូវចេតនាដ៏អាក្រក់របស់ប្រទេសខ្លះ ដែលមានចេតនាបំផ្លាញប្រទេសមួយចំនួន ក៏ដូចជាកម្ពុជាផងដែរ ។ ចេតនាដ៏អាក្រក់បំផុតរបស់ប្រទេសនោះ គឺចលនាបដិវត្តន៍ពណ៌ ដែលកំពុងក្លាយជាមេរោគដ៏គ្រោះថ្នាក់បំផុត នៅសតវត្សន៍ទី២១នេះ ក្រោមលេសយុទ្ធនាការទាមទារសិទ្ធិបញ្ចេញមតិ។

សកម្មភាពដែលបះបោរប្រឆាំងច្បាប់ មានចរិតនៃការគំរាមកំហែង ដាក់គំនាបលើស្ថាប័នច្បាប់ ហើយនាំគ្នាកាន់ជើងជនល្មើស និងបំភ្លេចឬសគល់នៃបញ្ហា ដែលជាដើមហេតុនៃការចាប់ខ្លួនមន្ត្រី NGOs។ ការពិតទៅ ពួកគេចាប់ខ្លួនមន្ត្រីអាដហុក ៤រូប និងអគ្គលេខាធិការរង គ.ជ.ប គឺដោយសារពួកគេពាក់ព័ន្ធ នឹងបទល្មើសសូកប៉ាន់សាក្សី ឱ្យនិយាយកុហក ដើម្បីជួយដល់លោក កឹម សុខា។ មួយវិញទៀត ការដឹកនាំញុះញង់ធ្វើសកម្មភាពអាណាធិបតេយ្យ តាមដងផ្លូវ មិនមែនជាជម្រើសត្រឹមត្រូវ នៃការប្រើសិទ្ធិសម្តែងមតិទេ ប៉ុន្តែវាថែមទាំងផ្ទុយពីច្បាប់ស្តីពីការធ្វើបាតុកម្ម ដោយសន្តិវិធី ព្រោះក្រុមដង្ហែរក្បួនទៅពន្ធនាគារព្រៃស នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ គឺមិនមានការអនុញ្ញាតពីអាជ្ញាធរឡើយ ។

សម្រាប់កម្ពុជា នេះមិនមែនជាលើកទី១ទេ ព្រោះថា គេធ្លាប់បានដឹងឭរួចមកហើយនូវ ចេតនាបំផុសឱ្យមានការធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា ដូចជាការប្រើប្រាស់ផ្កាឈូកដើម្បីធ្វើបដិវត្តន៍ ដោយមានការបង្គាប់ឱ្យហ្វូងបាតុករ ដែលត្រូវបានគេកៀរគរមកធ្វើការតវ៉ា កាន់ផ្កាឈូកជានិមិត្តសញ្ញា ហើយការធ្វើបដិវត្តន៍ផ្កាឈូក របស់អង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាល និងអ្នកនយោបាយប្រឆាំងនាពេលនោះ ត្រូវបរាជ័យ ដោយសាររាជរដ្ឋាភិបាល ចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ ទប់ស្កាត់បានទាន់ពេលវេលា។

នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ នៅកម្ពុជាក៏ផ្ទុះឡើងម្តងទៀត នូវរូបភាពបដិវត្តន៍ពណ៌នេះ តាមរយៈការស្លៀកពាក់ខ្មៅវិញម្តង ដោយពួកបានធ្វើឡើងក្រោមរូបភាពជាការទាមទារឱ្យដោះលែងមន្ត្រីអង្គការសិទ្ធិមនុស្ស ប៉ុន្តែធាតុពិតនេះជាការរៀបចំគម្រោងរបស់ពួកគេ ដើម្បីយកការទាមទារនេះធ្វើជាឈ្នាន់ប៉ុណ្ណោះ ។

យោងលើអត្ថបទមួយ ដែលបានចុះផ្សាយនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០១៦ នៅលើគេហទំព័រ VOD គឺជាភ័ស្តុតាងយ៉ាងជាក់ច្បាស់ នូវគម្រោងផែនការដ៏ទុច្ចរឹត នៃក្រុមដែលនៅពីក្រោយខ្នងការផ្តួចផ្តើមគំនិតបំផុស ឱ្យកម្ពុជាផ្ទុះឡើង នូវបដិវត្តន៍ពណ៌ខ្មៅនៅពេលនេះ ។ អត្ថបទ ៦ទំព័រកន្លះ ដែលត្រូវបានគេសង្ស័យថា មានប្រភពមកពីអាមេរិកនោះ បានសរសេររៀបរាប់យ៉ាងលំអិតអំពីតិចនិច ក្នុងការធ្វើបដិវត្តន៍ខ្មៅ នៅកម្ពុជា ដែលបង្ហាញយ៉ាងច្បាស់ក្រឡែតថា វាមិនមែនជារឿងចៃដន្យទេ ដែលក្រុមសមាគម និងមន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួន ប្រមូលផ្តុំគ្នា ស្លៀកពាក់ខ្មៅទាមទារឱ្យដោះលែង មន្ត្រីអង្គការសិទ្ធិមនុស្សអាដហុក ៤រូប និងអគ្គលេខាធិការរង គ.ជ.ប នោះ។

ដូច្នេះវាច្បាស់ណាស់ថា ការទាមទារឱ្យដោះលែងមន្ត្រីអង្គការសិទ្ធិមនុស្ស គ្រាន់តែជាលេសតែប៉ុណ្ណោះ ប៉ុន្តែធាតុពិតគោលបំណងរបស់គេ គឺធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ហើយនឹងចាប់ផ្តើមបំផ្លាញប្រទេសកម្ពុជា បន្ទាប់ពីគម្រោងបដិវត្តន៍ពណ៌ របស់គេទទួលបានជោគជ័យនោះ។ អ្វីដែលសំខាន់នៅពេលនេះ គឺចំណាត់ការរបស់អាជ្ញាធរ ត្រូវតែតឹងរ៉ឹង និងធ្វើយុទ្ធនាការស្តារស្ថានការណ៍ឡើងវិញ ដើម្បីបំបែកឬកំទេចចលនាបដិវត្តន៍ពណ៌នេះ ឱ្យបានទាន់ពេលវេលា។ មួយវិញទៀតប្រជាពលរដ្ឋកម្ពុជាក៏ត្រូវបានស្វែងយល់នូវ គ្រោះថ្នាក់ដែលបណ្តាលមកពីបដិវត្តន៍ពណ៌នេះ និងចៀសវាងការធ្លាក់ចូលទៅក្នុងអន្ទាក់ នៃបដិវត្តន៍ពណ៌នេះ ដោយមិនដឹងខ្លួន ។

គួរបញ្ជាក់ឱ្យដឹងថា បដិវត្តន៍ពណ៌ត្រូវបានបង្កើតឡើង ដោយសហរដ្ឋអាមេរិក នៅឆ្នាំ ១៩៨៣ ដោយបាននាំឱ្យមានការផ្លាស់ប្តូររបបនៅប៉ែកអឺរ៉ុប និងមជ្ឈឹមបូព៌ា ហើយកំពុងត្រូវបានគេបញ្ជ្រាប មកដល់ទ្វីបអាស៊ីហើយ។ មនុស្សមួយចំនួនមិនទាន់ដឹងពីអ្វីដែលជា បដិវត្តន៍ពណ៌នោះទេ ហើយអ្នកខ្លះទៀត បានក្លាយជាឧបករណ៍នៃបដិវត្តន៍ពណ៌នេះ ដោយមិនដឹងខ្លួន ព្រោះតែពួកគេមិនបានស្គាល់ពីគ្រោះថ្នាក់ នៃបដិវត្តន៍ពណ៌ ។ បដិវត្តន៍ពណ៌ គឺជារូបភាពរដ្ឋប្រហារថ្មីដើម្បីផ្លាស់ប្តូររបប ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ណាមួយ ដែលគេយល់ឃើញថា មិនចំណុះ ឬមិនផ្តល់ផលប្រយោជន៍ចំពោះនយោបាយអាមេរិក យុទ្ធសាស្ត្រនេះ គេប្រើប្រាស់កម្លាំងសង្គមស៊ីវិលដែលទទួលមូលនិធិរបស់គេ ដើម្បីធ្វើសកម្មភាព។

សរុបមក តាមរយៈបដិវត្តន៍ពណ៌នេះ ប្រទេសដែលត្រូវបានគេធ្វើបដិវត្តន៍ពណ៌ អាចនឹងធ្លាក់ក្នុងស្ថានភាពវឹកវរ ឬឈានដល់ដំណាក់កាលសង្គ្រាម ដោយសារតែមិនអាចគ្រប់គ្រងស្ថានការណ៍បាន។ បដិវត្តន៍ពណ៌ គឺជាចលនាដ៏គ្រោះថ្នាក់បំផុត សម្រាប់ប្រទេសនានា ដែលមិនអាចទប់ស្កាត់វាបាន ព្រោះវាអាចនឹងបំផ្លាញប្រទេសនោះបានទាំងស្រុង ពីសំណាក់អ្នកដែលប៉ុនប៉ងធ្វើវា។ ដូច្នេះហើយ រាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា រួមទាំងអាជ្ញាធរ គួរតែចាត់វិធានការឱ្យបានតឹងរ៉ឹងបំផុត ដើម្បីទប់ទល់នឹងចេតនាអាក្រក់នេះ និងធានាឱ្យបាននូវការរក្សាសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ ពិសេសចេតនាបំផ្លាញកម្ពុជា ឱ្យធ្លាក់ចូលទៅក្នុងស្ថានភាពវឹកវរ និងសង្គ្រាម ។

ដោយសារតែបដិវត្តន៍ពណ៌ ដែលកំពុងត្រូវបានរៀបចំឡើងដោយក្រុមទុច្ចរឹត មានគំនិតខ្មៅកង្វក់មកលើកម្ពុជា អាចបង្កវិនាសកម្មសម្រាប់កម្ពុជា ដែលគេជឿថា មានសហរដ្ឋអាមេរិក និងក្រុមប្រឆាំងនៅពីក្រោយនោះ រាជរដ្ឋាភិបាលដែលកើតឡើងដោយស្របច្បាប់ តាមរយៈការបោះឆ្នោត ត្រូវតែបន្តមានវិធានការ និងចំណាត់ការអោយបានតឹងរឹង និងម៉ត់ចត់បំផុតក្នុងការ ទប់ស្កាត់ និងបំផ្លាញចោលនូវរាល់ទំរង់ នៃសកម្មភាពបដិវត្តន៍ពណ៍ទាំងនោះ ឱ្យបានជាដាច់ខាត ដើម្បីកុំអោយមេរោគដ៍គ្រោះថ្នាក់បំផុតមួយនេះ ត្រូវបានយកមកចម្លង និងបំផ្លាញសង្គមជាតិ និងប្រជាជនកម្ពុជាទូទាំងប្រទេស ដែលកំពុងរស់នៅក្នុងសុខសន្តិភាព និងវឌ្ឍនភាព៕

(ដកស្រង់ពី Fresh News)

ទស្សនៈនយោបាយ៖ «មេក្លោងបដិវត្តន៍ពណ៌ខ្មៅ បង្ហាញខ្លួននៅកម្ពុជាហើយ»2016-05-07 01:00am


(កម្ពុជា)៖ ក្រោម​លេស​ទាម​ទារ​សិទ្ធិ​សេរីភាព​ និង​យុត្តិធម៌ មន្ត្រី​អង្គការ​សង្គម​ស៊ីវិលក្រៅ​រដ្ឋាភិបាល ថ្មីៗនេះ​បាន​អំពាវនាវ​ទៅ​ដល់​មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជា​ពលរដ្ឋទាំង​ក្នុង និង​ក្រៅ​ប្រទេស​​ឲ្យស្លៀកពាក់​​ខ្មៅ និង​ការ​ប្រមូលផ្តុំជួប​ជុំ​ផ្សេងៗនៅ​រៀង​រាល់​ថ្ងៃ​ច័ន្ទ ចាប់​ពី​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៦​នេះ​តទៅ។ សេច​ក្តី​អំពាវនាវ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​ជួប​ជុំ​គ្នា​មួយ ​រវាង​ឯកអគ្គ​រដ្ឋទូតសហ​រដ្ឋ​អាមេរិក និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ក្រៅ​រដ្ឋាភិបាលកាល​ពី​ល្ងាច​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៦ នៅ​គេហដ្ឋានឯកអគ្គរដ្ឋ​ទូតសហរដ្ឋ​អាមេរិករូប​នោះ។

ការ​ប្រកូក​ប្រកាស​ឲ្យ​មានការ​ប្រមូល​ផ្តុំ​ស្លៀក​ពាក់​ខ្មៅ​នេះ ត្រូវ​បាន​អ្នក​តាម​ដាន​ស្ថានការណ៍​នយោ​បាយនៅ​កម្ពុជា​វាយតម្លៃ​ថា​ អាច​ជារងើក​ភ្លើង​មួយ​បង្កាត់​ឲ្យ​មាន​បដិវត្តន៍​ពណ៌ខ្មៅ​ នៅ​កម្ពុជាដែល​មានការ​រៀប​ចំ​ចាត់​តាំង​ដឹក​នាំ​ច្បា​ស់​លាស់​របស់​ប្រទេស​មហា​អំណាច​ ក្នុងគោលដៅផ្ដួលរំលំ​លទ្ធិប្រជាធិបតេយ្យ និង​សុខ​សន្តិភាព ​ដែល​មាន​វត្តមាន​នៅកម្ពុជាជាង ៣ទសវត្សរ៍កន្លងមក ដែល​អាច​នឹងធ្វើឲ្យកម្ពុជា​ដើរឈាន​ទៅរក​រណ្ដៅ​ថ្មី​នៃ​សង្គ្រាមស៊ីវិល​។

សេចក្ដីអំពាវនាវដែលមានចារិកអក្សរពណ៌ស លើផ្ទាំងពណ៌ខ្មៅ ​បង្ហាញ​ដោយ​ក្រុម​សង្គម​ស៊ីវិល​ក្រៅ​រដ្ឋាភិបាល ​ជា​កូន​ជឹង​ចិញ្ចឹមដោយ​ប្រទេស​មហាអំណាច​មួយ​នោះ មានចេតនា​ទាំង​ស្រុង គឺ​ការ​ធ្វើឲ្យ​មជ្ឈ​ដ្ឋាន​សង្គម​ខ្មែរ​ឈានទៅរក​ការបាក់បែក​គ្នា​កាន់តែស្រួច​ស្រាវ រហូត​ដល់​ការ​ប្រែប្រួល​របត់នយោ​បាយ​ដែលខ្មែរ​ធ្លាប់ឆ្លងកាត់​ដូច​អំឡុង​ទសវត្សរ៍ទី៧០ ដូច្នេះ​ដែរ។

គួរ​ដឹង​ថា ក្នុងមួយឆ្នាំៗ​ប្រទេស​មហា​អំណាច បាន​ចាយ​ថវិការរាប់រយ​លាន​ដុល្លារ ទៅអង្គការ​ក្រៅរដ្ឋាភិបាលដែលជាសេនាធិការ​របស់ខ្លួន ដើម្បី​បំផ្លាញ​ភាព​ស្រប​ច្បាប់​របស់រដ្ឋាភិបាល​ប្រទេសនីមួយ​ៗ​ ទៅតាមទិដ្ឋ​ភាព​នៃ​ភូមិសាស្ដ្រ​នយោ​បាយ​។ ដូច្នេះសេចក្ដី​អំពាវនាវដែលសង្គមស៊ីវិល​ខ្មែរចាយប្រាក់ដុល្លារ​អាមេរិក កំពុងតែ​បង្ហោះពេញ​ក្នុង​បណ្តាញ​ផ្សព្វផ្សាយសង្គម​នាពេលនេះ គឺជាការស្ដែង​ឲ្យ​ឃើញ​នូវចេតនា​បង្កើត​ឲ្យមានបដិវត្តន៍ពណ៌ថ្មីមួយទៀត​ក្នុង​ប្រទេសកម្ពុជា ដើម្បីធ្វើឲ្យប្រទេស​ដែលកំពុង​មាន​ការអភិវឌ្ឍន៍​ស្ទើរ​គ្រប់វិស័យ​មួយ​នេះ ដើរ​ត្រឡប់​ថយក្រោយ និង​ឈាន​ទៅរក​សង្គ្រាម​ស៊ីវិល​ដូច​បណ្ដា​ប្រទេស​នៅក្នុង​តំបន់​មជ្ឈឹម​បូព៌ា និង​ប្រទេស​ខ្លះ​ក្នុង​តំបន់​អឺរ៉ុប ដូច្នោះដែរ។

បដិវត្តន៍ពណ៌ គឺ​ជា​រូប​ភាពរដ្ឋ​ប្រហារ​ថ្មី ដើម្បី​ផ្លាស់​ប្តូរ​របប​ដែល​ផលិត​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​១៩៨៣។ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាលស្រប​ច្បាប់​ណា​មួយ​ដែល​គេ​យល់​ឃើញ​ថា មិន​ចំណុះ ឬ​មិន​ផ្តល់​ផល​ប្រយោជន៍​ចំពោះ​នយោបាយអាមេរិក យុទ្ធ​សាស្ត្រ​នេះ គេប្រើ​ប្រាស់កម្លាំង​សង្គម​ស៊ីវិលដែល​ទទួល​មូល​និធិរបស់​គេ​ដើម្បី​ធ្វើ​សកម្ម​ភាព​។

ការ​ធ្វើ​បដិវត្តន៍ពណ៌ គឺ​នាំ​មុខ​ដោយ​ចលនា​និស្សិត និង​យុវជន ជា​មួយ​នឹង​ការ​តុប​តែង​មុខមាត់​ប្លែក ថ្មី ដែល​ទាក់​ទាញ ​អូស​ទាញ​អ្នក​ដទៃ ឬក្រុម​ដទៃ​ឲ្យ​ចូល​រួម ដែល​ជា​និច្ចកាល​គេ​យក​ស្លាក​សញ្ញា​ និងពណ៌។ ឧទាហរណ៍ ​ប្រទេស​ប៉ែក​អឺរ៉ុប ដូចជា នៅប្រទេសសែប៊ី (Serbia) ការធ្វើ​បដិវត្តន៍ពណ៌ គឺ​ការ​ដើរ​ក្បួនរបស់​ក្រុម​បាតុករ​តាម​ផ្លូវ​ថ្នល់​ដោយ​ប្រើ​ប្រាស់​អត្តសញ្ញាណពណ៌ស-ខ្មៅ ទាំង​អាវ​យឺត ស្លាកសញ្ញា និង​ទង់​ជ័យ​របស់​គេ ​ដែល​ជា​និមិត្ត​រូប​នៃក្រុម​ប្រឆាំង​ ឬក្រុម​សេរីកា។ នៅ​ប្រទេសអ៊ុយគ្រែន​ (Ukraine) ស្លាកសញ្ញា ដែល​ក្រុម​បាតុករ​ប្រើ​ប្រាស់ គឺ​នៅ​ដដែល ក៏ប៉ុន្តែ​គេ​ផ្លាស់​ប្តូរ​ទៅ​ជា​ពណ៌​ទឹក​ក្រូច​វិញ។ នៅ​ប្រទេសហ្សកហ្ស៊ី (Georgia) គេ​ប្រើ​ពណ៌​ផ្កាកុលាប លាប​នៅលើ​ប្រអប់ដៃ ឬខ្នង​ដៃ​ ជា​អត្ត​សញ្ញាណ​នៃក្រុម​បះបោរ។ នៅ​ប្រទេសវេណេហ្សូអេឡា (Venezuela) គេ​ផ្លាស់​ប្តូរ​ជំនួស​ពី​ការ​ក្តាប់​ដៃ មក​លាដៃ​ ដែល​មាន​ពណ៌ ខ្មៅ-ស។

រីឯ​បដិវត្តន៍​ពណ៌នៅ​មជ្ឈឹម​បូព៌ាដែល​ហៅ​ថា អារ៉ាប់ស្ព្រីង (Arab Spring) ចាប់ផ្តើមថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១០ នៅ​ប្រទេស​ទុយនេស៊ី (Tunisia Revolution) បាន​រីករាលដាល​ទៅ​ក្នុង​សម្ព័ន្ធ​អារ៉ាប់ ក្នុង​តំបន់​មជ្ឈឹមបូព៌ា និងអាហ្រ្វិក​ខាង​ជើង ដែល​ភាគ​ច្រើន​កើត​ឡើង​ដោយ​ក្រុមសិស្ស និស្សិត យុវជន ប្រើប្រាស់​បណ្តាញ​ព័ត៌មាន​សង្គម (Social Media) ធ្វើ​ជា​ឧបករណ៍​ប្រមូលផ្តុំ​គ្នា​ដើម្បី​ធ្វើ​បដិវត្តន៍។ បដិវត្តន៍​ពណ៌នេះ ក៏ជះឥទ្ធិពល​មក​ដល់​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់អាស៊ី-ប៉ាស៊ីហ្វិក​ផងដែរ ដូចជា ចលនា​និស្សិត​ផ្កាឈូករ័ត្ន (Sunflower Student Movement) ពីថ្ងៃទី១៨ ខែកុម្ភៈ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៤ ដោយ​ក្រុមនិស្សិត​ចូល​ទៅ​គ្រប់គ្រង​សភា​តៃវ៉ាន់ និង​ចលនា​ឆ័ត្រ ឬ​បដិវត្តន៍​ឆ័ត្រ (Umbrella Movement/Revolution) នៅហុងកុង​នៅ​ខែកញ្ញា ឆ្នាំ២០១៤ ប្រើប្រាស់​គោលការណ៍​ មិនសហការ​របស់​មហាជន​ស៊ីវិល ជាមួយរដ្ឋាភិ​បាល​ហុងកុង។

ប៉ុន្តែ​ជា​លទ្ធផល​ប្រទេស​ដែល​បាន​ធ្វើ​បដិវត្តន៍ពណ៌ ដូច​ជា ប្រទេស​លីប៊ី ទុយនេស៊ី ស៊ីរី អ៊ីរ៉ាក់ ជា​ដើម បាននិង​កំពុង​រង​ការ​ខ្ទេច​ខ្ទាំដោយ​សារ​សង្គ្រាមស៊ីវិល បំផ្លាញ​អស់​ទ្រព្យ​សម្បត្តិរដ្ឋ​ និង​ឯកជន ស្លាប់​មនុស្ស បង្ករ​ការ​ភ័យ​ខ្លាច និង​មាន​ការ​ធ្វើ​ចំណាកស្រុ ​ជាជនភៀសសឹក និងជនភៀសខ្លួនរាប់លាននាក់ ទៅកាន់​ប្រទេស​ក្បែរ​ខាងលិច ​គេច​ចេញ​ពី​សង្គ្រាម និងបន្តទៅសុំសិទ្ធិជ្រកកោនក្នុងប្រទេសទី៣។

នៅប្រទេស​កម្ពុជាក្រោយការ​បោះ​ឆ្នោត​សកល​ឆ្នាំ​២០១៣ បដិវត្តន៍​ពណ៌​ដែល​គេ​ឲ្យ​ឈ្មោះ​ថា បដិវត្តន៍ផ្កាឈូក ក៏ត្រូវ​បាន​អង្គការសង្គម​​ស៊ីវិល​មាន​និន្នាការ​ប្រឆាំង​យក​មក​អនុវត្ត​ន៍ ដោយ​មានការ​ចូល​រួម​យ៉ាង​សកម្ម​ពី​មន្ត្រី​បក្ស​ប្រឆាំង។ ទង្វើ​របស់​សកម្ម​ជនបដិវត្តន៍​ផ្កា​ឈូក គឺ​ពួគេធ្វើ​ការ​តវ៉ាបះបោរ​តាម​ដងផ្លូវនានាដោយកាន់​ផ្កា​ឈូកនៅ​ក្នុង​ដៃ ជា​សញ្ញាសម្គាល់​។ ការ​ធ្វើ​បដិវត្តន៍ផ្កា​ឈូករបស់​សង្គមស៊ីវិល​ក្រៅ​រដ្ឋាភិបាល​ និង​អ្នក​នយោបាយ​ប្រឆាំង​នា​ពេល​នោះ ត្រូវបរាជ័យដោយ​សារ​​រាជ​រដ្ឋាភិបាល​ចាត់​វិធានការណ៍តឹងរ៉ឹង​តាម​ផ្លូវ​ច្បាប់​ទប់​ស្កាត់។

រាជរដ្ឋាភិបាល​កម្ពុជា ដែល​កើត​ឡើង​ដោយ​ការបោះ​ឆ្នោត ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ ​គប្បីគិត​ពិចារណា ហើយត្រូវតែ​ហ៊ានចាត់​វិធានការណ៍ ឲ្យ​បាន​ម៉ឹ​ងម៉ាត់បំផុតចំពោះបុគ្គល រឺក្រុមណាដែលប៉ុនប៉ងបង្កើត និងជំរុញឲ្យមានបដិវត្តន៍ពណ៌ខ្មៅនៅលើទឹកដីកម្ពុជា ដើម្បីការ​ពារ​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ និងការ​អភិវឌ្ឍន៍​លើគ្រប់​វិស័យ​ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ​និងភាព​ភ័យខ្លាច ​នៃការ​វិល​ទៅរកគ្រោះ​មហន្តរាយ​កាល​ពី​អតីតកាល ជាពិសេសមិន​ត្រូវអោយអង្គការ​សមាគម​ក្រៅ​រដ្ឋាភិបាលមួយ​ក្តាប់​តូច ​ដែល​ជា​ឧបករណ៍​របស់​ប្រទេស​ធ្លាប់​បង្កសង្គ្រាម​នៅ​កម្ពុជា​កាល​ពី​ទសវត្សរ៍ទី៧០ ធ្វើ​បដិវត្តន៍ពណ៌ខ្មៅ​នៅ​កម្ពុជា​បាន​នោះ​ឡើយ៕

ចៅចាក់ស្មុក៖ សេណារីយ៉ូច្បាប់សម្រាប់ កឹម សុខា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣
(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមលើសំណុំរឿងសន្ទិដ្ឋិភាព ជាមួយបរទេសរបស់លោក កឹម សុខា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ បន្ទាប់ពីបានស៊ើបអង្កេត និងការបើកសវនាស្របតាមនីតិវិធីច្បាប់រួចមក។ ថាតើនឹងអាចមានសេណារីយូអ្វីកើតឡើងខ្លះ ជុំវិញសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា ចៅចាក់ស្មុកសាកល្បងគិតពីសេណារីយ៉ូមួយចំនួន ដែលអាចនឹងកើតឡើងដើម្បីជាការពិចារណា៖

លោក កឹម សុខា ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ និងត្រូវបានចោទប្រកាន់អំពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬបទត្រូវរ៉ូវគ្នាជាមួយបរទេសក្នុងការរៀបចំផែនការសម្ងាត់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ដោយយកគំរូនៃការធ្វើបដិវត្តពណ៌ នៅយូហ្គូស្លា វី-ស៊ែរប៊ី ដែលជាប្រភេទបទល្មើសក្បតិជាតិ មានចែង និងផ្តន្តាទោសដោយមាត្រា ៤៣៩ និង មាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីបានស៊ើបអង្កេត និងស៊ើបសួរអស់រយៈពេលប្រមាណជា២ឆ្នាំ, រឿងក្តីក្តាំនេះ ត្រូវបានបើកសវនាការ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ប៉ុន្តែ ដោយមានសំណូមពរពីមេធាវីជនជាប់ចោទ និងមេធាវីដើមបណ្តឹងរដ្ឋប្បវេណី, សវនាការនេះ ត្រូវបានផ្អាកទៅវិញអស់មួយរយៈកាលធំ ដោយសារតែមានការផ្ទុះឆ្លងរាលដាលនៃជំងឺរាតត្បាតសកល កូវីដ-១៩។

ជាសរុប, សវនាការលើសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា នេះ បានដំណើរការទៅអស់ចំនួន៦៦លើក ដោយរួមទាំងសវនាការលើកចុងក្រោយ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ផងដែរ។ សវនាការលើកចុងក្រោយនេះ ជាសវនាការមួយដ៏សំខាន់មួយ ដែលភាគីទាំងអស់នៃរឿងក្តីនេះ រួមមាន មេធាវីដើមបណ្តឹងរដ្ឋប្បវេណី, មេធាវីជនជាប់ចោទ និង តំណាងអយ្យការ ត្រូវបានផ្តល់សិទ្ធិតាមច្បាប់ ដើម្បីធ្វើសេចក្តីសន្និដ្ឋាន សរុបបញ្ចប់ការពារខ្លួនរៀងៗខ្លួន។

សវនាការលើសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា ត្រូវបានអ្នកច្បាប់ និងអ្នកសង្កេតការណ៍នានា ចាត់ទុកថា ជាសវនាការដែលបានប្រព្រឹត្ត ប្រកបដោយត្រឹមត្រូវតាមនីតិវិធីច្បាប់កម្ពុជា និងប្រកបដោយតម្លាភាព ដោយសារសវនាការនេះ បានប្រព្រឹត្តទៅជាសាធារណៈ ហើយអ្នកសារព័ត៌មាន, តំណាងអង្គការសង្គមស៊ីវិលមួយចំនួន, និងតំណាងទូតបរទេសមួយចំនួនផងដែរ ក៏ត្រូវបានអនុញ្ញាតឱ្យចូលរួមសង្កេតការណ៍ជាប់ជាប្រចាំនៅក្នុងសវនាការ។

សិទ្ធិការពារខ្លួនតាមផ្លូវច្បាប់របស់លោក កឹម សុខា ដែលជាជនជាប់ចោទក្នុងសំណុំរឿងក្បត់ជាតិនេះ ត្រូវបានធានាការពារបានយ៉ាងត្រឹមត្រូវ ហើយលោក កឹម សុខា បានពឹងពាក់មេធាវីដល់ទៅចំនួន៤រូប ដើម្បីជួយការពារក្តីឱ្យរូបលោកនៅក្នុងសំណុំរឿងនេះ។ បន្ថែមពីនេះភស្តុតាងនានា ត្រូវបានលើកមកពិភាក្សាដេញដោលក្នុងសវនាការម្តងមួយៗ ទៅតាមនីតិវិធីច្បាប់ ប្រកបដោយតម្លាភាព, ភាពហ្មត់ចត់ និង ភាពម៉ឺងម៉ាត់ ក្រោមការសង្កេតការណ៍ដោយយកចិត្តទុកដាក់ពីសំណាក់តំណាងអង្គការសង្គមស៊ីវិលនានា, តំណាងអង្គទូត, អ្នកកាសែត និងសាធារណៈដែលបានចូលរួមក្នុងសវនាការ សំដៅរកឱ្យឃើញការពិតប្រកបដោយភាពត្រឹមត្រូវ និងតម្លាភាពនៅក្នុងសំណុំរឿងនេះថា តើ លោក កឹម សុខា ពិតជាបានប្រព្រឹត្តអំពីក្បត់ជាតិ ដោយស៊ុមគ្រលុំ ឬ ត្រូវរ៉ូវគ្នាជាមួយបរទេសក្នុងការរៀបចំផែនការសម្ងាត់ និងចាត់តាំងអនុវត្តផែនការនេះជាជំហាន សំដៅឈានទៅផ្តួលរំលំរដ្ឋាភិបាលកម្ពុជាមែនដែរ ឬទេ?

ដើមចមនៃបញ្ហា និងមូលដ្ឋានសំខាន់នៅក្នុងការចោទប្រកាន់នៅក្នុងសំណុំរឿងនេះ គឺជាវីដេអូឃ្លីបមួយដែលបែកធ្លាយជាសាធារណៈ តាមបណ្តាញសង្គម កាលពីឆ្នាំ២០១៧ ដែលនៅក្នុងវីដេអូឃ្លីបនេះ លោក កឹម សុខា បានរៀបរាប់ដោយផ្ទាល់ខ្លួនឯង អំពីរបៀបដែលគាត់ ត្រូវបានបរទេសយកទៅបណ្តុះបណ្តាល ហើយរៀបចំផែនការសម្ងាត់ និងរបៀបនៃដំណើរការអនុវត្តផែនការសម្ងាត់នេះ ជាជំហានៗ ដោយមានការគាំទ្រពីបរទេស សំដៅឈានឆ្ពោះទៅផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។ វីដេអូឃ្លីបនេះ ត្រូវបានផ្សព្វផ្សាយជាសាធារណៈ ហើយប្រជាពលរដ្ឋទូទៅបានដឹងអំពីខ្លឹមសារនៃផែនការនេះ និងរបៀបដែល កឹម សុខា ធ្វើការតាមផែនការសម្ងាត់មួយក្រោមការរៀបចំ និងជួយចាត់ចែងគាំទ្រពីបរទេស។

វីដេអូឃ្លីបនេះ ដំបូងឡើយត្រូវបានភាគីលោក កឹម សុខា ចោទថា ជាវីដេអូដែលមានការកាត់ត ឬជាវីដេអូមិនពិត ហើយភាគីលោក កឹម សុខា បានយកវីដេអូដើម ដាក់ជូនតុលាការ ដើម្បីធ្វើការផ្ទៀងផ្ទាត់។ បន្ទាប់ពីបានធ្វើការផ្ទៀងផ្ទាត់ដោយការយកចិត្តទុកដាក់ខ្ពស់ នៅក្នុងសវនាការជាសាធារណៈ ដែលមានការចូលរួមសង្កេតពីសាធារណជន អ្នកសារព័ត៌មាន និងតំណាងអង្គទូតផង, តុលាការបានរកឃើញថា វីដេអូឃ្លីបដែលប្រើប្រាស់ជាភស្តុតាងគោលក្នុងការចោទប្រកាន់ក្នុងសំណុំរឿង និង វីដេអូឃ្លីបដើម ដែលលោក កឹម សុខា បានយកមកបង្ហាញ និង ផ្ទៀងផ្ទាត់ក្នុងសវនាការ គឺជាវីដេអូដែលមានខ្លឹមសារដូចគ្នា។ បច្ចុប្បន្ន វីដេអូដើមដែលលោក កឹម សុខា បានដាក់ចូលក្នុងសំណុំរឿង បានក្លាយជាមូលដ្ឋាននៃភស្តុតាងយ៉ាងរឹងមាំនៅក្នុងសំណុំរឿងនេះ ហើយតុលាការបានសម្រេចទទួលយកវិដេអូនេះ ដើម្បីប្រើប្រាស់ជាមូលដ្ឋាននៅក្នុងដំណើរការនៃនីតិវិធីក្នុងសំណុំរឿងនេះ។

ឥឡូវនេះ ស ឬខ្មៅ នឹងអាចដឹងច្បាស់នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ព្រោះតុលាការនឹងធ្វើការប្រកាសសាលក្រមវិនិច័្ឆយ សេចក្តីក្នុងសំណុំរឿងនេះ បន្ទាប់ពីតុលាការបានពិនិត្យលើអង្គហេតុ, ភស្តុតាងនានាដែលបានដាក់ជូនតុលាការ, សេចក្តីសន្និដ្ឋានរបស់ភាគីទាំងអស់ ព្រមទាំងអង្គច្បាប់ដោយយោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ អ្នកច្បាប់ដែលបានតាមដានដោយយកចិត្តទុកដាក់នូវសំណុំរឿង បានមើលឃើញនូវសេណារីយ៉ូចំនួន២ សម្រាប់ការវិនិច្ឆ័យសេចក្តីដោយតុលាការនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។

សេណារីយ៉ូចំនួន២នេះមានដូចតទៅ៖

សេណារីយ៉ូទី១៖ តុលាការពុំមានភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់ ដើម្បីបង្ហាញអំពីពិរុទ្ធភាពរបស់លោក កឹម សុខា ក្នុងសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេស ហើយសម្រេចឱ្យគាត់រួចខ្លួនពីបទចោទប្រកាន់។ នៅក្នុងសេណារីយ៉ូនេះ, លោក កឹម សុខា នឹងមានសិទ្ធិសេរីភាពពេញលេញ ដោយរួមទាំងសិទ្ធិក្នុងការធ្វើនយោបាយឡើងវិញផងដែរ នៅពេលសាលក្រមចូលជាស្ថាពរ។ ប៉ុន្តែច្បាស់ណាស់ នៅក្នុងសេណារីយ៉ូនេះ ទាំងខាងតំណាងអយ្យការ ទាំងខាងមេធាវីដើមបណ្តឹងរដ្ឋប្បវេណី ប្រាកដជាប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមរបស់សាលាដំបូង ហើយសំណុំរឿងនេះ នឹងត្រូវអូសបន្លាយពេលវេលាបន្តទៅមុខទៀត រហូតដល់សាលាឧទ្ធរណ៍ និងអាចរហូតដល់តុលាការកំពូល នៅទីចុងបំផុត ហើយបម្រាមរបស់តុលាការហាមឃាត់ការធ្វើសកម្មភាពនយោបាយ នឹងត្រូវបន្តមានអានុភាពបន្តទៀត លើកលែងតែមានសេចក្តីសម្រេចពិសេសដោយឡែករបស់តុលាការក្នុងការលុបវិធានការនេះ។

ប៉ុន្តែ សេណារីយ៉ូនេះ មានពន្លឺតិចតួចណាស់ ដោយសារតែភាគីលោក កឹម សុខា បានអនុវត្តកំហុសខាងយុទ្ធសាស្រ្តច្បាប់ ក្នុងការការពារខ្លួន ពិសេស រឿងភស្តុតាងជាវីដេអូឃ្លីប ដែលជាមូលដ្ឋានសំខាន់នៃភស្តុតាងក្នុងសំណុំរឿងនេះ។ ដំបូងឡើយ ភាគីលោក កឹម សុខា បានប្រើយុទ្ធសាស្រ្តទាត់ចោលភស្តុតាងជាវីដេអូឃ្លីប ដោយចោទថា ជាភស្តុតាងក្លែងក្លាយ ឬ ជាភស្តុតាងដែលមានការកាត់ ត។ ដូចបានបញ្ជាក់ជូនខាងលើ ភស្តុតាងជាវីដេអូឃ្លីបនេះ គឺជាភស្តុតាងសំខាន់ជាងគេក្នុងសំណុំរឿងនេះ។ ដោយពុំទាន់គិតដល់ភស្តុតាងផ្សេងទៀត ហើយយើងពិនិត្យត្រឹមតែលើខ្លឹមសារនៃសំដីរបស់ កឹម សុខា ក្នុងវីដេអូឃ្លីបប៉ុណ្ណោះគឺកុំថាឡើយអ្នកសិក្សាច្បាប់ ឬបញ្ញាវ័ន្តដែលមានចំណេះដឹងជ្រៅជ្រះ សូម្បីតែប្រជាពលរដ្ឋខ្មែរសាមញ្ញដែលមានគំនិតនិងឧត្តមគតិស្នហាជាតិ ក៏អាចយល់ដឹងបានច្បាស់ថា សម្តី កឹម សុខា ក្នុងវីដេអូឃ្លីបបង្ហាញថា «កឹម សុខា បានក្បត់កម្ពុជា» ទៅហើយ ព្រោះសម្តី កឹម សុខា បង្ហាញថា គាត់ត្រូវបានបរទេសយកទៅបណ្តុះបណ្តាល និង រៀបចំឱ្យក្លាយជាភ្នាក់ងាររបស់គេ ឬ ជាកូនជឹងរបស់គេ ក្នុងការអនុវត្តផែនការសម្ងាត់ ក្រោមការគាំទ្រ និង ការរៀបចំរបស់បរទេស ដើម្បីឈានទៅផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា តាមវិធីបដិវត្តពណ៌ ដោយយកគំរូតាមបដិវត្តពណ៌ទឹកក្រូចនៅយូហ្គូស្លាវី-ស៊ែរប៊ី។

ដូចនេះការណ៍ ដែលភាគីលោក កឹម សុខា បានយកវីដេអូដើម ទៅផ្ទៀងផ្ទាត់នឹងវីដេអូដែលជាភស្តុតាងក្នុងសំណុំរឿង ហើយក្រោយផ្ទៀងផ្ទាត់ក្នុងសវនាការជាសាធារណៈឃើញថា វីដេអូទាំងពីរមានខ្លឹមសារដូចគ្នាទាក់ទងនឹងអង្គហេតុដែលជាបទចោទប្រកាន់ គឺភាគីលោក កឹម សុខា បានជួយសម្លាប់ភាពស្រពិចស្រពិលកន្លងមកលើរឿងវីដេអូឃ្លីបនេះ ហើយលែងអាចមានមធ្យោបាយបកក្រោយវិញបាន ដើម្បីបដិសេធភស្តុតាងនេះ។ មិនតែប៉ុណ្ណោះ កឹម សុខា ក៏បានបញ្ជាក់ក្នុងសវនាការថា សំដីក្នុងវីដេឃ្លីបដែលជាមូលដ្ឋាននៃភស្តុតាងក្នុងរឿងនេះ គឺពិតជាសំដីរបស់គាត់ពិតប្រាកដមែន។

សេណារីយ៉ូទី២៖ តុលាការរកឃើញពិរុទ្ធភាពរបស់លោក កឹម សុខា ក្នុងសំណុំរឿងក្បត់ជាតិ ហើយសម្រេចផ្ទន្ទាទោសលោក កឹម សុខា ពីបទសន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។ សេណារីយ៉ូដែលតុលាការរកឃើញពិរុទ្ធភាពរបស់ កឹម សុខា និង ផ្តន្ទាទោស កឹម សុខា គឺ ជាសេណារីយ៉ូដែលមានមូលដ្ឋានគ្រឹះរឹងមាំ ទាំងខាងភស្តុតាង ទាំងខាងផ្លូវច្បាប់ ដោយសារតំណាងអយ្យការ និង មេធាវីដើមបណ្តឹងរដ្ឋប្បវេណីមានភស្តុតាងដាក់បន្ទុកយ៉ាងរឹងមាំក្នុងដៃដាក់ជូនតុលាការ ហើយតុលាការបានទទួលយក ជាពិសេស គឺភស្តុតាងជាវីដេអូឃ្លីបដែល កឹម សុខា បាននិយាយរៀបរាប់អំពីផែនការសម្ងាត់ឃុបឃិតគ្នាជាមួយបរទេសក្នុងការផ្តួលរំលំរដ្ឋាភិបាលកម្ពុជា តាមរូបភាពជាបដិវត្តពណ៌។

ភាពរឹងមាំនៃភស្តុតាងជាវីដេអូនេះ ក៏កើតចេញពីកំហុសខាងយុទ្ធសាស្រ្តការពារខ្លួនខាងផ្លូវច្បាប់របស់ភាគី កឹម សុខា នៅចំពោះមុខតុលាការ នាពេលសវនាការ ដោយដាក់បញ្ចូលនូវវីដេអូឃ្លីបដើមជូនតុលាការ ហើយតុលាការបានផ្លៀងផ្ទាត់ ក្នុងសវនាការជាសាធារណៈ ឃើញថា មានលក្ខណៈដូចគ្នាទៅនឹងវីដេអូជាភស្តុតាងដែលអយ្យការមានក្នុងដៃ និង ដាក់ចូលក្នុងសំណុំរឿង។
មូលដ្ឋានរឹងមាំនៃបទល្មើសដែលបង្ហាញអំពីការឃុបឃិតគ្នា ឬត្រូវរ៉ូវគ្នាជាមួយបរទេសក្នងការរៀបចំផែនការសម្ងាត់ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា គឺ អាចយល់បានយ៉ាងងាយស្រួលតាមរយៈសំដីលោក កឹម សុខា ដែលបានរៀបចំយ៉ាងក្បោះក្បាយនៅក្នុងវីដេអូឃ្លីប ដែលជាភស្តុតាងក្នុងសំណុំរឿង។ លោក កឹម សុខា បាននិយាយរៀបរាប់ក្នុងវីដេអូឃ្លីបថា៖

«តាំងពីឆ្នាំ១៩៩៣ ដែលខ្ញុំជាប់តំណាងរាស្ត្រដំបូង អាមេរិកកាំង រដ្ឋាភិបាលអាមេរិក គឺគេហៅខ្ញុំទៅស្រុកអាមេរិកមុនគេបង្អស់ ក្នុងនាមជាអ្នកនយោបាយខែ្មរនៅក្នុងប្រទេស ដើម្បីឲ្យយល់ពីដំណើរការប្រជាធិបតេយ្យ គេជួយមួយឆ្នាំខ្ញុំទៅម្តង តាំង១៩៩៣ រហូតចុងក្រោយនេះ ក៏គេបានសម្រេចថា ដើម្បីឲ្យប្រទេសកម្ពុជា មានការផ្លាស់ប្តូរនោះ គេត្រូវឲ្យខ្ញុំដកខ្លួនចេញពីនយោបាយមួយគន្លាក់សិន មួយដំណាក់សិន ខ្ញុំក៏លាឈប់ពីនយោបាយ ពីគណបក្សនយោបាយដែលខ្ញុំធ្លាប់នៅនោះនៅឆ្នាំ២០០២ ដើម្បីបង្កើតអង្គការមួយឈ្មោះហៅថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា តើគេឲ្យបង្កើតដើម្បីអី គេថាបើចង់ប្តូរអ្នកដឹកនាំ យើងមិនអាចទៅជល់ខាងលើបានទេ
ប្តូរខាងលើបានទេ មុននឹងប្តូរខាងលើបានទាល់តែគាស់អាក្រោមសិន ទាល់តែប្តូរពីក្រោមទៅមុនជាយុទ្ធសាស្ត្រនយោបាយ របស់ប្រទេសប្រជាធិបតេយ្យគេធ្វើ ហើយសហរដ្ឋអាមេរិក ដែលគេជួយខ្ញុំនេះ គេឲ្យខ្ញុំយកម៉ូដែលតាមនៅប្រទេសយូហ្គោស្លាវី នៅស៊ែប៊ីដែលគេប្តូរមេដឹកនាំផ្តាច់ការ ម៉ីឡូសូវិច បាននោះ ម៉ីឡូសូវិច រថក្រោះសម្បើមណាស់បងប្អូន ប៉ុន្តែគេប្តូរបានដោយសារគេធ្វើយុទ្ធសាស្ត្រហ្នឹង ហើយគេយកបទពិសោធន៍ហ្នឹងមកឲ្យខ្ញុំធ្វើនៅស្រុកខ្មែរ តែអត់មានអ្នកណាដឹងទេ ប៉ុន្តែយុទ្ធសាស្ត្រនេះដោយសារថ្ងៃនេះ យើងឈានដល់មួយដំណាក់ហើយ ខ្ញុំត្រូវតែប្រាប់បងប្អូនឲ្យដឹង ហើយនៅបន្តទៀតដោយជោគជ័យយើងទទួលបាន ខ្ញុំអត់មានធ្វើតាមខ្ញុំនឹកឃើញទេ គឺមានអ្នកជំនាញការសាស្ត្រាចារ្យប្រូហ្វេស័រ នៅសាកលវិទ្យាល័យនៅទីក្រុងវ៉ាស៊ីនតុនឌីសី នៅទីក្រុងម៉ុនរេអាល ប្រទេសកាណាដា ដែលអាមេរិកកាំងគេជួលមក ដើម្បីការផ្តល់មតិឲ្យខ្ញុំរបៀបជាយុទ្ធសាស្ត្រក្នុងការផ្លាស់ប្តូរមេដឹកនាំ ហើយបើខ្ញុំធ្វើតាមក្បួនប៉ុណ្ណឹងហើយ ហើយយុទ្ធសាស្ត្រប៉ុណ្ណឹងហើយ បើមិនបានជោគជ័យទៀត ខ្ញុំមិនដឹងថាយ៉ាងម៉េចទៀតទេ»។

ជាទិដ្ឋភាពច្បាប់, ក្នុងសេណារីយ៉ូនេះ តុលាការអាចប្រកាសផ្តន្តាទោស កឹម សុខា តាមជម្រើសចំនួន៣យ៉ាងដូចតទៅ៖
ជម្រើសទី១៖ យោងតាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ តុលាការអាចផ្តន្ទាទោស កឹម សុខា ដាក់ពន្ធនាគារពី ១៥ឆ្នាំ ដល់ ៣០ឆ្នាំ។ តាមផ្លូវច្បាប់ ដោយសារទោសឧក្រិដ្ឋនេះ មានរយៈពេលលើសពី៥ឆ្នាំ, តុលាការមិនអាចសម្រេចធ្វើការព្យួរទោសសម្រាប់ទោសបែបនេះបានទេ។

ជម្រើសទី២៖ ដោយសារបទល្មើសនេះ ជាបទល្មើសក្បត់ជាតិទាក់ទងនឹងការធ្វើសកម្មភាពនយោបាយឃុបឃិតគ្នាជាមួយបរទេស ដើម្បីធ្វើបដិវត្តផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ក្រោមលេសនៃសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ, ដូចនេះ ជាទូទៅ តុលាការអាចប្រកាសដាក់ទោសដាក់ពន្ធនាគារតាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌផង និង ប្រកាសទោសបន្ថែមដកសិទ្ធិពលរដ្ឋ និង សិទ្ធិធ្វើនយោបាយ រយៈពេល ៥ ឆ្នាំ ឬជាស្ថាពរ តាមមាត្រា ៤៥០ នៃក្រមព្រហ្មទណ្ឌផង។ ការដកសិទ្ធិពលរដ្ឋ និងសិទ្ធិធ្វើនយោបាយនេះ ពុំមែនជារឿងថ្មីនោះទេ ដោយសារតែនាពេលថ្មីៗនេះ ទណ្ឌិត សម រង្ស៊ី ដែលជាប់ទោសពីបទឧបឃាត ក៏ត្រូវបានតុលាការសម្រេចដកហូតសិទ្ធិពលរដ្ឋ និង សិទ្ធិធ្វើនយោបាយផងដែរ។

ជម្រើសទី៣៖ ដោយសារបទល្មើសនេះ ជាបទល្មើសក្បត់ជាតិទាក់ទងនឹងការធ្វើសកម្មភាពនយោបាយផង និងជាបទល្មើសឧក្រិដ្ឋផង, ដូចនេះ បន្ថែមពីការផ្តន្តាទោសដាក់ពន្ធនាគារតាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ និង ការប្រកាសទោសបន្ថែមដកសិទ្ធិពលរដ្ឋ និង សិទ្ធិធ្វើនយោបាយ រយៈពេល ៥ ឆ្នាំ ឬជាស្ថាពរ តាមមាត្រា ៤៥០ នៃក្រមព្រហ្មទណ្ឌ, តុលាការមានលទ្ធភាពខ្ពស់ក្នុងការចេញដីកាបង្គាប់ឱ្យឃុំខ្លួនលោក កឹម សុខា នៅក្នុងសវនាការតែម្តង ដោយយោងតាមមាត្រា ៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ ជាទិដ្ឋភាពច្បាប់, លទ្ធភាពតាមជម្រើសនេះ គឺខ្ពស់ជាងគេ ហើយម្យ៉ាងទៀត, នាពេលសវនាការចុងក្រោយនេះ តំណាងអយ្យការបានធ្វើសេចក្តីសន្និដ្ឋានឱ្យតុលាការប្រើមាត្រា ៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌក្នុងការឃុំខ្លួនលោក កឹម សុខា នៅក្នុងសវនាការប្រកាសសាលក្រមតែម្តង។ សង្ឃឹមថា មេធាវីរបស់ កឹម សុខា មានសមត្ថភាពគ្រប់គ្រាន់ខាងផ្នែកនីតិវិធី ដើម្បីយល់ដឹងលើទិដ្ឋភាពច្បាប់ត្រង់ចំណុចនេះ ហើយលើកហេតុផលសមស្រប ឬប្រើប្រាស់ការធានាចាំបាចចនានា ឱ្យបានគ្រប់គ្រាន់ដើម្បីតុលាការមានការជឿជាក់ និងមិនប្រើវិធានការឃុំខ្លួននៅថ្ងៃសវនាការ និង ប្រើវិធានការផ្សេងជំនួសវិញ។

ក្នុងនាមជាអ្នកតាមដានដោយយកចិត្តទុកដាក់ក្នុងសំណុំរឿងដ៏មានសារសំខាន់ សម្រាប់ប្រទេសជាតិមួយនេះ គឺបានបង្ហាញឱ្យឃើញថា ក្នុងកិច្ចដំណើរការនៃការរៀបចំ និង អនុវត្តផែនការសម្ងាត់ដោយឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ តាមវិធីបដិវត្តពណ៌ដែលជាវិធីខុសច្បាប់ទាំងនេះ, សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ ត្រូវយកមកធ្វើជាលេសបិទបាំងផែនការសម្ងាត់នេះ ហើយសូម្បីតែប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់មួយចំនួនធំ ដែលគាំទ្របក្សប្រឆាំងកន្លងមក ក៏ចាញ់បោកក្នុងឧបាយកលនេះដែរ ដោយពុំបានដឹងថា លោក កឹម សុខា ជាមនុស្សរបស់បរទេស, ស៊ុមគ្រលុំជាមួយបរទេស និង ក្បត់នឹងកម្ពុជាទាល់តែសោះ។

សម្រាប់អ្នកស្រាវជ្រាវអំពីបញ្ហានយោបាយពិភពលោក ពិសេសអ្នកជំនាញខាងបដិពណ៌, ឃើញច្បាស់ណាស់ថា ផែនការនេះ គឺ មិនខុសពីផែនការនានា នៃការធ្វើបដិវត្តពណ៌ ដែលបានកើតឡើងក្នុងពិភពលោក ពិសេស ចុងក្រោយនេះ នៅប្រទេសលីប៊ី, ប្រទេសស៊ីរី, ជាដើម ដែលបានបង្កក្លាយជាសង្រ្គាមដ៏បំផ្លិចបំផ្លាញនៅក្នុងប្រទេសទាំងនេះ រហូតមកដល់ពេលបច្ចុប្បន្ន។ សម្រាប់កម្ពុជា, អាជ្ញាធរមានសមត្ថកិច្ចបានចាត់ទុកថា ការចាត់វិធានការច្បាប់ដោយម៉ឺងម៉ាត់ ដើម្បីឈានទៅរំលាយគណបក្សសង្រ្គោះជាតិដោយតុលាការកំពូល កាលពីឆ្នាំ២០១៧ និងការចាប់ខ្លួនលោកម កឹម សុខា ក្នុងសំណុំរឿងក្បត់ជាតិ គឺជាការរំលាយចោលទាំងស្រុងនូវអង្គការចាត់តាំងខាងនយោបាយ នៃបដិវត្តន៍ពណ៌ សំដៅធានានូវសុខសន្តិភាព និងស្ថិរភាពសង្គម ដែលជាគ្រឹះរបស់កម្ពុជា សម្រាប់ការអភិវឌ្ឍន៍ និង សេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា។

សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ ត្រូវបានធានាការពារដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ហើយកំពុងមានដំណើរប្រព្រឹត្តទៅជាប្រក្រតី ស្របតាមច្បាប់ជាធរមាន។ ប៉ុន្តែប្រសិនបើស្លាក «សិទ្ធិមនុស្ស» និង ស្លាក «ប្រជាធិបតេយ្យ» ត្រូវបានធ្វើជាលេស ដើម្បីអនុវត្តផែនការសម្ងាត់ណាមួយដោយឃុបឃិតគ្នាជាមួយបរទេស សំដៅផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ បដិវត្តពណ៌ ដែលជាមធ្យោបាយខុសច្បាប់, នោះ វានឹងមិនត្រឹមតែបំផ្លាញគុណតម្លៃនៃសិទ្ធិមនុស្ស និងប្រជាធិបតេយ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអំពើខុសច្បាប់ប៉ះពាល់ដល់សន្តិភាពប្រទេស សន្តិសុខជាតិ ស្ថិរភាពសង្គម និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា។ ប្រជាជនកម្ពុជា ដែលក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន បានឆ្លងកាត់នូវរឿងរ៉ាវដ៏ឈឺចាប់ដោយសារភ្លើងសង្រ្គាមក្នុងអតីតកាល យល់ច្បាស់ណាស់អំពីតំលៃនៃសន្តិភាព ហើយមិនត្រឹមតែនាំគ្នាអរគុណសន្តិភាពប៉ុណ្ណោះទេ ថែមទាំងប្តេជ្ញាការពារយ៉ាងដាច់ខាត និងតាមគ្រប់មធ្យោបាយ ដើម្បីបំផ្លាញចោលនូវរាល់ការប៉ុនប៉ងទាំងឡាយណាដែលអាចបំផ្លាញសន្តិភាព និងភាពសុខសាន្តរបស់ប្រជាជន។

ចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងសន្តិសុខជាតិនេះ ក៏ត្រូវបានអ្នកវិភាគមើលឃើញថា ជាការអនុវត្តច្បាប់ ដែលជាកិច្ចការផ្ទៃក្នុងរបស់កម្ពុជា សំដៅពង្រឹងឯករាជ្យ និង អធិបតេយ្យជាតិ ប្រឆាំងនឹងការជ្រៀតជ្រែកពីបរទេសចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាផងដែរ។ ម្យ៉ាងទៀត ការសម្រេចរបស់តុលាការនៅក្នុងសំណុំរឿងនេះ ក៏មិនធ្វើឱ្យប៉ះពាល់ផ្នែកផ្លូវច្បាប់ដល់រដ្ឋបរទេសណាមួយឡើយ ដោយហេតុថា៖

(ទី១)-រដ្ឋបរទេស ពុំមែនជាកម្មវត្ថុនៃបទល្មើសក្នុងបទចោទប្រកាន់នៅក្នុងសំណុំរឿងនេះ និង
(ទី២)-មេធាវីរាជរដ្ឋាភិបាលបានស្នើសុំឱ្យតុលាការមិនប្រើឈ្មោះរដ្ឋបរទេស នៅក្នុងសាលក្រមរបស់តុលាការឡើយ ដើម្បីធានាការពារផលប្រយោជន៍របស់ជាតិ និងទំនាក់ទនងល្អរវាងរដ្ឋបរទេស និងកម្ពុជាផងដែរ។

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣

ភ្នំពេញៈ នៅ​ទីបំផុត​រដ្ឋាភិបាល​បាន​​​សម្រេច​ធ្វើការ​ដោះលែង​បុគ្គលិក​សិទ្ធិមនុស្ស​ជាតិ អន្តរជាតិ និង​​សកម្មជន​ដីធ្លី​ចំនួន ៨ ​រូប​​វិញ​នៅ​​ម៉ោង​​ប្រមាណ ៦ ល្ងាច​មិញ​បន្ទាប់​ពី​​ឃាត់​ខ្លួន​ចាប់​តាំងពី​ម៉ោង ៨ និង ៣០ នាទី​ព្រឹក​ជា​ចំណាត់ការ​ដែល​ត្រូវ​បាន​ក្រុម​​មន្ត្រី​​រដ្ឋាភិបាល​បកស្រាយ​ថា​ដើម្បី​ទប់ស្កាត់​បដិវត្តន៍​ពណ៌​បើ​ទោះបី​ជា​​យុទ្ធនាការ​នេះ​ត្រូវ​បាន​សង្គម​ស៊ីវិល​ពន្យល់​ថា​នោះ​គ្រាន់តែ​ជា​ការ​សម្តែង​មតិ​ធម្មតា​អហិង្សា​ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​​មន្ត្រី​សិទ្ធិ​មនុស្ស​ ៤ ​រូប ​និង​មន្ត្រី គជប ១ ​រូប​ដែល​ត្រូវ​បាន​​ចាប់​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​ក៏ដោយ​។

ជាមួយ​​គ្នា​នេះ​ដែរ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​កំពុង​តែ​រស់នៅ​និរទេស​ខ្លួន​ឯ​ក្រៅ​ប្រទេស​ក៏​បាន​ចូលរួម​ស្លៀកពាក់​ខ្មៅ​ផង​ដែរ​ហើយ​ថ្លែង​ថា​ ការ​​ស្លៀកពាក់​ខ្មៅ​ គឺ​បង្ហាញ​ពី​ស្ថានភាព​ខ្មៅ​ងងឹត​នៃ​សង្គម​បច្ចុប្បន្ន​ដែល​ចាប់​ឃុំ​ខ្លួន​មនុស្ស​ទាំង​អយុត្តិធម៌។

ប្រធាន​បចេ្ចកទេស​ស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​លោក អំ សំអាត បាន​ថ្លែង​ថា​មន្ត្រី​សិទ្ធិ​មនុស្ស និង​សកម្មជន​ទាំងអស់​ត្រូវ​បាន​សមត្ថកិច្ច​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​នៅ​មុន​ម៉ោង​ ៧ ​យប់​មិញ​។ ប៉ុន្តែ​​លោក អំ សំអាត បាន​ថ្លែង​ថា​ចំណាត់ការ​របស់​រដ្ឋាភិបាល​នា​ពេល​នេះ​គឺជា​ការ​​រឹតត្បិត​សេរីភាព​យ៉ាង​ធ្ងន់ធ្ងរ​ដែល​នឹង​ធ្វើ​ឱ្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​ធ្លាក់​ចុះ​។

លោក​ថា៖«ខ្ញុំ​គិត​ថា​បើ​រដ្ឋាភិបាល​ភ័យ​​នឹង​ស្រមោល​ខ្លួនឯង​ហើយ​ចាត់​វិធានការ​បែប​នេះ​គឺ​ធ្វើ​ឱ្យ​ស្ថានភាព​នយោបាយ​កាន់​តែ​តានតឹង និង​​ស្ថានភាព​សិទ្ធិ​មនុស្ស​ធ្លាក់​ចុះ​អ៊ីចឹង​ធ្វើ​ឱ្យ​ម្ចាស់​ជំនួយ​នឹង​ពិចារណា​​ហើយ​ច្បាស់​​ជា​គេ​រិះគន់​ជា​បន្ត​​បន្ទាប់​មក​លើ​​រដ្ឋាភិបាល​កម្ពុជា​យើង»។

បើ​តាម​លោក​ អំ សំអាត សង្គម​ស៊ីវិល​នឹង​​នៅ​តែ​បន្ត​​ស្លៀកពាក់​ខ្មៅ​នៅ​រៀងរាល់​ថ្ងៃ​ចន្ទ​ក្រោយៗ​ទៀត​រហូត​ទាល់​តែ ​​មន្ត្រី​សិទ្ធិ​មនុស្ស ៤ រូប និង​មន្ត្រី​ គជប ម្នាក់ ​ត្រូវ​បាន​ដោះលែង​ដោយ​លោក​​អះអាង​ថា​ការ​ធ្វើ​បែប​នេះ​​មិនមែន​ជា​ការ​ប្រឆាំង​រដ្ឋាភិបាល ឬ​ធ្វើ​បដិវត្តន៍​អ្វី​នោះ​ទេ​គ្រាន់​តែ​ជា​ការ​​​កាន់​ទុក្ខ​ខណៈ​ដែល​​ស្ថានភាព​​សិទ្ធិ​មនុស្ស​​បាន​ធ្លាក់​ចុះ។

អភិបាលរង​រាជធានី​ភ្នំពេញ​លោក ឃួង ស្រេង បាន​ថ្លែង​ថា​ការ​ដាក់​កម្លាំង​សមត្ថកិច្ច​គឺ​ដើម្បី​ «ទប់ស្កាត់​អ្នក​មិន​គោរព​ច្បាប់ និង​ពួក​អនាធិបតេយ្យ​ដែល​បម្រុង​​ធ្វើ​បដិវត្តន៍​ពណ៌​គឺ​ពួក​អនាធិបតេយ្យ​ហើយ​ការ​ធ្វើ​នេះ​​ដើម្បី​ការពារ​រដ្ឋាភិបាល​ស្រប​ច្បាប់​ដែល​មិន​អាច​ឱ្យ​ជន​ណា​ម្នាក់​ធ្វើ​រដ្ឋប្រហារ ឬ​ធ្វើ​បដិវត្តន៍​នៅ​ប្រទេស​កម្ពុជា​បាន​ទេ​នេះ​ជា​ចំណុច​សំខាន់»​។

បន្ទាប់​ពី​មាន​ការ​ឃាត់​ខ្លួន​បុគ្គលិក​សិទ្ធិ​មនុស្ស​​ចំនួន ៨ ​​នាក់​កាលពី​ម៉ោង​ប្រមាណ​ជា​ជាង ៨ ព្រឹក​ម្សិលមិញ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​សរសេរ​​របាយការណ៍​ស្តីពី​វិធានការ​ទប់ស្កាត់ «យុទ្ធនាការ​ស្លៀកពាក់​ខ្មៅ» របស់​សមាគម​អង្គការ​មិនមែន​រដ្ឋាភិបាល​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​បាន​ប្រាប់​ពី​ស្ថានការណ៍​ជុំវិញ​ករណី​នេះ និង​បាន​ណែនាំ​អ្នក​ឃាត់​ខ្លួន​ឱ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​​ស្លៀកពាក់​ខ្មៅ​នេះ។

លិខិត​បន្ត​ថា​ «នា​​ព្រឹក​ថ្ងៃ​ទី ៩ យើង​បាន​ពង្រាយ​​កម្លាំង​ដើម្បី​រៀបចំ​សន្តិសុខ​សណ្តាប់ធ្នាប់​តាម​ច្រក​ចូល​រាជធានី និង​ច្រកចូល​ពន្ធនាគារ​ព្រៃស​ដើម្បី​ឲ្យ​ក្រុម​អ្នក​តវ៉ា​រំសាយ​ក្នុង​នោះ​យើង​បាន​ឃាត់​ខ្លួន​មេខ្លោង និង​អ្នក​រឹងរូស​ចំនួន ៦ នាក់​រួមមាន លោក អ៊ី សារុំ ប្រធាន​​សមាគម​ធាង​ត្នោត​លោក ថាវ គឹមសាន អនុប្រធាន​​​អង្គការ​លីកាដូ អ្នកស្រី ស សន សកម្មជន​បុរី​កីឡា កញ្ញា សង់ ស្រីលាភ សកម្មជន​បឹងកក់ អ្នកស្រី គង់ ចន្ថា សកម្មជន បឹងកក់ អ្នកស្រី ប៉ូវ សោភា សកម្មជន​បឹងកក់»។

លិខិត​បន្ត​ថា​៖ ​«​ចំពោះ​​ការ​ឃាត់​ខ្លួន​អង្គ​ប្រជុំ​បាន​ឯកភាព​គ្នា​ណែនាំ​ឱ្យ​ធ្វើការ​សាកសួរ​ធ្វើ​កំណត់​ហេតុ​ដើម្បី​អប់រំ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​​សកម្មភាព​ទាំង​នេះ និង​រក្សា​ទុកជា​ឯកសារ​សម្រាប់​បម្រើ​ផ្លូវ​ច្បាប់​​ទៅ​​ថ្ងៃ​ក្រោយ​។ ក្រោយពី​​ចាត់​វិធានការ​នៅ​វេលា​ម៉ោង ១០ ព្រឹក​ពិនិត្យ​ឃើញ​ថា​សភាព​ការណ៍​មាន​សភាព​ស្ងប់ស្ងាត់»។

ចំណែក​មន្ត្រី​សិទ្ធិ​មនុស្ស​ជនជាតិ​បរទេស​ពីរ​រូប​នៃ​អង្គការ​លីកាដូ​រួម​មាន​លោក Mathia និង​ឈ្មោះ Ana ភេទ​ស្រី​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​នៅ​វេលា​ម៉ោង ១១ ព្រឹក​នៅ​មុខ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ​ខណៈ​ពួកគេ​ឈរ​​ឃ្លាំ​មើល​ស្ថានភាព​សិទ្ធិ​មនុស្ស​ហើយ​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ​។

ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ​លោក អ៊ុក ហៃសីលា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ជនបរទេស​ពីរ​នាក់​នោះ​ត្រូវ​បាន​​សមត្ថកិច្ច​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​មុន​ម៉ោង ៦ ល្ងាច។

លោក​ថា​៖ «​សមត្ថកិច្ច​បញ្ជូន​ពួកគាត់​មក​ដោយសារ​គាត់​អត់​មាន​លិខិត​ឆ្លង​ដែន​តែ​គាត់​ថា​លិខិត​ឆ្លង​ដែន​នៅ​សណ្ឋាគារ​បន្ទាប់ពី ២ ម៉ោង​ក្រោយ​មក​គេ​យក​លិខិត​ឆ្លងដែន​មក​ហើយ​​បង្ហាញ​កាត​ថា​ធ្វើការ​នៅ​អង្គការ​លីកាដូ​បន្ទាប់​មក​យើង​ធ្វើការ​សាកសួរ​បន្ត​ទៀត​​ហើយ​គាត់​មាន​ទិដ្ឋការ​ត្រឹមត្រូវ​ទេ​ហើយ​យើង​ធ្វើ​កំណត់​ហេតុ​បញ្ចប់​នឹង​ឱ្យ​គាត់​ទៅ​វិញ​មុន​ម៉ោង ៦»។

លោក​បន្ត​ថា៖ «​យើង​ក៏​បាន​សាកសួរ​គាត់​​ពី​មូលហេតុ​ពាក់​អាវ​ខ្មៅ​តែ​ជនបរទេស​ទាំង​ពីរ​នាក់​ឆ្លើយ​ថា​គាត់​ចង់​បង្ហាញ​ការ​គាំទ្រ​ដល់​សង្គម​ស៊ីវិល​ហើយ​មិន​មាន​ចេតនា​បង្ក​បញ្ហា​ដល់​សង្គម​ទេ​»​។

ជាមួយ​គ្នា​នេះ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ដែល​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​បាន​សម្តែង​ការ​គាំទ្រ​យុទ្ធនាការ​ស្លៀក​ខ្មៅ​រៀងរាល់​ថ្ងៃ​ចន្ទ​ដោយ​លោក​បាន​បាន​ពាក់​អាវខ្មៅ ខោខ្មៅ នាឡិកា​ខ្មៅ និង​វ៉ែនតា​ខ្មៅ។

ក្នុង​វីដេអូ​មាន​រយៈពេល​ជាង ១ នាទី​លោក សម រង្ស៊ី ថ្លែង​ថា៖ «ខ្ញុំ សម រង្ស៊ី សូម​ចូលរួម​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ដើម្បី​សម្តែង​សាមគ្គីភាព​ជាមួយ​បងប្អូន​ជន​រួមជាតិ​ប្រជាពលរដ្ឋ​ដែល​អាជ្ញាធរ​បាន​ចាប់​យក​ទៅ​ឃុំ​ខ្លួន​យ៉ាង​អយុត្តិធម៌»។

លោក​ថា​៖«ពណ៌​ខ្មៅ​ជា​និមិត្តរូប​នៃ​ភាព​ខ្មៅ​ងងឹត ឧបទ្រព ការ​រំលោភ​សិទ្ធិ​ប្រជាពលរដ្ឋ​ការ​ធ្វើ​បាប​​ប្រជារាស្ត្រ​ដូច្នេះ​យើង​ត្រូវ​រួម​កម្លាំង​គ្នា​ដើម្បី​បញ្ចប់​ភាព​ខ្មៅ​ងងឹត​បញ្ចប់​អំណាច​ផ្តាច់ការ​ដើម្បី​នាំ​មក​សិទ្ធិ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​»។

ប៉ុន្តែ​លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​បាន​ប្រដូច​យុទ្ធនាការ​ពណ៌​ខ្មៅ​ដែល​បង្កើត​ឡើង​ដោយ​សង្គម​ស៊ីវិល​​ និង​ចូលរួម​ដោយ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ថា​ជា​គោលបំណង​នំា​មក​នូវ​បដិវត្ត​ពណ៌​។ ​លោក​​​ថ្លែង​ថា​៖ «​​វា​តំណាង​ឲ្យ​ ប៉ុល ពត ​ដែល​ស្លៀកពាក់​ពណ៌​ខ្មៅ​។ គាត់​​ចង់​នាំ​ប្រទេស​ទៅ​រក​សង្គ្រាម​​​ដែល​បាន​​កើតឡើង​​ពី​អតីតកាល​រួច​មក​ហើយ​​»។ ​

លោក​ក៏​បាន​ថ្លែង​ការពារ​វិធានការ​​ប្រឆាំង​នឹង​​យុទ្ធនាការ​​ពណ៌​ខ្មៅ​​របស់​អាជ្ញាធរ​ផង​ដែរ​ដោយ​ថ្លែង​ថា​វិធានការ​របស់​អាជ្ញាធរ​គឺ​ស្រប​ច្បាប់​។

កាល​ម្សិលមិញ​សមត្ថកិច្ច​បាន​ដាក់​​ប៉ុស្តិ៍​ឆែកឆេរ​យ៉ាង​តិច ១០ កន្លែង​នៅ​លើ​ផ្លូវ​​ឆ្ពោះ​ទៅ​ពន្ធនាគារ​ព្រៃស​ដើម្បី​ឆែកឆេរ និង​សួរ​នាំ​អ្នក​​ស្លៀកពាក់​ខ្មៅ។ បើ​ទោះបី​ជា​មន្ត្រី​សង្គម​ស៊ីវិល​បាន​ព្យាយាម​ទៅ​ពន្ធនាគារ​ព្រៃស​ដើម្បី​សម្តែង​មតិ និង​ទាមទារ​ឱ្យ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រី គជប ក្តី តែ​​ពួកគេ​ត្រូវ​បរាជ័យ​ខណៈ​ប៉ូលិស​រាប់រយ​នាក់​បាន​ស្ទាក់​ពួកគេ​នៅ​តាម​ផ្លូវ​នានា៕ PS

រាយការណ៍​បន្ថែម​ដោយ​ មាស សុខជា

វីអូឌី​ប្រឈមនឹង​ការវាយ​ប្រហារ​ថា មាន​គម្រោង​ធ្វើ​បដិវត្តន៍​ពណ៌ និង​ផ្សាយ​ប្រឆាំង​រដ្ឋាភិបាល ភ្នំពេញ 
ក្រោយ​ការ​បិទ​សារព័ត៌មាន​វីអូឌី (VOD) ដែល​បាន​ដំណើរ​ការ​២០​ឆ្នាំ​មក​ហើយ សារព័ត៌​មាន Freshnews ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ ជា​បន្ត​បន្ទាប់​បាន​ផ្សព្វ​ផ្សាយ​ថា​ វីអូឌី​ពាក់​ព័ន្ធ​នឹង​ផែន​ការ​«បដិវត្តន៍​ពណ៍» ដែល​ជា​ការ​ចោទ​ប្រកាន់​ត្រូវ​បាន​ប្រើ​ប្រាស់ ដើម្បី​រំលាយ​គណ​បក្ស​សង្រ្គោះ​ជាតិ កាល​ពី​ឆ្នាំ​២០១៧។

បន្ថែម​ពី​នេះ ក៏​មាន​អតីត​អ្នក​យក​ព័ត៌មាន​វីអូឌី​ត្រូវ​បាន​មន្រ្តី​ខុទ្ទ​កាល័យ​នាយករដ្ឋមន្រ្តីសម្ភាស ដោយ ​មាន​ការ​ចោទ​ប្រកាន់​ថា ​វីអូឌី​ផ្សាយ​តែ​ព័ត៌មានប្រឆាំង​នឹង​រដ្ឋាភិបាល។

សារព័ត៌មាន ​Freshnews បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ ក្រោម​ចំណង​ជើង​ថា៖ «អតីត​បុគ្គលិក ​VOD ជាង​២០​នាក់ បាន​បន្ត​ដាក់​ពាក្យ​ចូល​បម្រើ​ការងារ​រដ្ឋ ក្រោយ​មាន​ការ​ទម្លាយ​រឿង​រ៉ាវ​ផ្ទៃ​ក្នុង​អង្គ​ភាព​របស់​ខ្លួន ជា​ពិសេស​ទទួល​បាន​ជំនួយ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ពីបរទេស​សម្រាប់​ឃោសនា​វាយ​ប្រហារ​រាជ​រដ្ឋា​ភិបាល» កាល​ពី​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៣។ សារព័ត៌មាន​ Freshnews បាន​យោង​ទៅ​ទំព័រ​ហ្វេស​ប៊ុក​មួយ ដោយ​មាន​លើក​ឡើង​អំពី​ លោក ប៉ា ងួនទៀង ជា​នាយក​ប្រតិបត្តិ​របស់​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ(CCIM) ដែល​គ្រប់គ្រង​វីអូឌី។ លោក ប៉ា ងួន​ទៀង កំពុង​រស់​នៅ​សហរដ្ឋ​អាមេរិក។

សារព័ត៌មាន ​Freshnews ក៏​បាន​រាយការណ៍​ថា៖ «គេ​នៅ​ចាំ​បាន​ថា នៅ​អំឡុង​ឆ្នាំ២០១៦ និង​ឆ្នាំ​២០១៧ ប៉ា ងួនទៀង ប្រធាន CCIM និង​ប្រធាន​សមាគម​ធាងត្នោត បាន​សហការគ្នា បាន​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌ខ្មៅ​នេះ ដែល​ជា​ផែនការ​ប្រមូល​កម្លាំង​ប្រជាពល​រដ្ឋ​ធ្វើ​បដិវត្តន៍​ពណ៌​សា​ជាថ្មី បន្ទាប់​ពី​ពួកគេ និង​អតីត​គណបក្ស​សង្គ្រោះជាតិ​អនុវត្ត​ពុំ​បានជោគជ័យ​ផែនការ​បដិវត្តន៍​ពណ៌​នៅ​ឆ្នាំ២០១៣ ក្រោយ​ការបោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិទី៥»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ លោក ប៉ា ងួន​ទៀង បាន​នៅ​ឡើយ​ទេ។

បន្ថែម​ពី​នេះ ថ្មីៗ​នេះ គេ​ក៏​ឃើញ​មាន​អតីត​អ្នក​សារ​ព័ត៌មាន​វីអូឌី​ម្នាក់គឺ​ លោក ឡាយ សាមាន បាន​ចេញ​មុខ​ផ្តល់​បទ​សម្ភាសន៍​ដល់​លោក ប៉ាន់ខែម ប៊ុនថន នាយក​រង​ខុទ្ទកាល័យ​នាយក​រដ្ឋមន្រ្តី ដោយ​លើក​ឡើង​ថា វីអូឌី​ផ្សព្វ​ផ្សាយ​តែ​ព័ត៌មាន​ណា​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល ដើម្បី​ធ្វើ​ឱ្យ​សាធារណ​ជន​មើល​ឃើញ​តែ​ពី​«ភាព​ខ្មៅ​ងងឹត»​របស់​រដ្ឋា​ភិបាល។

លោក ឡាយ សាមាន ថ្លែង​ក្នុង​ន័យ​ដើម​ថា៖ «គាត់​ថា​ឯក​រាជ្យ ប៉ុន្តែ​អ្នក​នៅ​ក្នុង​ហ្នឹង​បាន​ដឹង គឺ​មើល​ឃើញ​រដ្ឋាភិបាល​ខ្មៅ​ងងឹត​តែ​ម្តង»។

លោក ណុប វី នាយក​ប្រតិបត្តិ​សមា​គម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា​ខេម​បូចា (CamboJA) លើក​ឡើង​ថា ​កា​រ​លាប​ពណ៌​គ្នា​ទៅ​វិញ​ទៅ​មក​គួរ​តែ​បញ្ឈប់ ខណៈ​ថា​ ការ​ផ្សព្វផ្សាយ​ពី​អ្វី​ដែល​ពាក់ព័ន្ធ​នឹង​គោល​នយោបាយ ក៏​ដូច​ជា​បញ្ហា​នៃ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ គឺជា​វិថី​ឆ្ពោះ​ទៅ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។

លោក​បញ្ជាក់​ថា៖ «ទោះបី​ជាយើ​ង​មិន​ស្ថិត​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល ប៉ុន្តែ​យើង​យក​មក​ជជែក​បង្ហាញ​អំពី​ទិស​ដៅ​ ឬមួយក៏​បង្ហាញ​អំពីវិធី​នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា ហើយ​ឱ្យ​ទៅ​មន្ត្រី​ដែល​គេ​មាន​កាតព្វ​កិច្ច​ក្នុង​ការ​ដោះស្រាយ។ ខ្ញុំ​គិត​ថា​ជា​វិធី​មួយ​ដែល​យើង​អាច​ជំរុញ​ដល់​ប្រទេ​ស​ជាតិ​របស់​យើង​អាច​ឈាន​ទៅ​រក​ភាព​រីច​ម្រើន និង​មាន​សន្តិ​ភាព​យូរ​អង្វែង»។

លោក នី សុខា ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​ថ្លែង​ថា​ លោក​មាន​ការ​សោក​ស្តាយ​ចំពោះ​ការ​លើក​ឡើង​ថា​ ស្ថាប័ន​សារព័ត៌មាន​វីអូឌី​ពាក់​ព័ន្ធ​ជាមួយ​គម្រោង​បដិវត្តន៍​ពណ៌។

លោក​ប្រាប់​វីអូអេ​ថា៖ «នៅ​តែ​អំពាវ​នាវ​និង​ទទូច​ហើយ​ទទូច​ទៀត​ថា ​សុំកុំ​ឱ្យ​ប្រើ​ប្រាស់​នូវ​វប្បធម៌​លាប​ពណ៌​គ្នា​ ដើម្បី​ទម្លាក់​កំហុស​មួល​បង្កាច់​ដោយ​ខ្វះ​ការ​ពិ​ត ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​បែប​ហ្នឹង​។ ខ្ញុំ​គិត​ថា​ នេះ​វា​មិន​មែន​ជា​វប្បធម៌​មួយ​ដែល​ធ្វើ​ឱ្យ​យើង​ខ្មែរ​យើ​ងរីក​ចម្រើន​បាន​ទេ ពី​ព្រោះ​ថា​ជា​វប្បធម៌​មួយ​ដែល​ធ្វើ​ឱ្យ​ខ្មែរ​យើង​ទទួល​រង​នូវ​ភាព​អន្តរាយ»។

បើ​តាម​លោក​ នី សុខា រដ្ឋាភិបាល​កម្ពុជា​ក៏​ទទួល​ជំនួយ​ពី​បរទេស​ដែរ ប៉ុន្តែ​ការ​ទទួល​ជំនួយ​ពី​បរទេស​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ត្រូវ​បាន​ចោទ​ថា ​មាន​គម្រោង​ធ្វើ​បដិវត្តន៍​ពណ៌ ខណៈ​អង្គការ​ទាំង​នោះ​បាន​ចុះ​ឈ្មោះ​ត្រឹម​ត្រូវ​តាម​ផ្លូវ​ច្បាប់៕