តើកម្ពុជាជាប្រទេសផ្តាច់ការ? ឬ ប្រជាធិប្បតេយ្យ? ជាចម្លើយ គឺកម្ពុជា បាន នឹងកំពុងដើរលើផ្លូវប្រជាធិប្បតេយ្យ កាន់តែល្អជាងមុន ពីមួយអណ្តត្តិ ទៅ មួយអណ្ណត្តិ។ ចុះហេតអ្វី ក៍ ក្រុមប្រឆាំង ឬ បរទេសខ្លះគេថាគ្មានលទ្ធិប្រជាធិប្បតេយ្យ? នោះដោយសារ ពួកគេមិនទាន់បានចូលក្នុងរដ្ឋាភិបាល ដែលមាន បក្សប្រជាជនក្នុងជួររដ្ឋាភិបាល។ ចុះបើពួកគេបានចូលវិញ? ក្រុមអ្នកផ្សេងនឹងចោទថា ពួកអាយ៉ង និង ជនផ្តាច់ការ រដ្ឋាភិបាលផ្តាច់ការដែរ!។ របបប្រជាធិប្បតេយ្យ ៨០% ឬ ៩០ %លុះណា យោធាខ្លាំងមានឯករាជ្យ មានថវិការផ្ទាល់់ខ្លួន មិនស្ថិតក្រោមអំណាច នាយរដ្ឋមន្រ្តី ឬ ប្រធានាធិបតី ឧ. យោធាជប៉ុន នៅក្រោមអំណាចស្តេច។ យោធាសៀម នៅក្រោមអំណាចស្តេច។ យោធាអាមេរិក នៅក្រោមអំណាច អនុប្រធានាធិបតី។ ចំណែកកម្ពុជា ក៍មិនគួរ ឬ មិនទាន់ដល់ពេលត្រូវបើកប្រជាធិបតេយ្យពេកដែរ ព្រោះបើកធំ មនុស្សចូលច្រើន ទៅជារដ្ឋាភិបាលសំពីងសំពោង ខ្វះថវិការទ្រទ្រង់ ពុករលួយកាន់តែធំ មនុស្សធ្វើការងារបក្សកាន់តែច្រើនឡើងៗ ដោយសារពួកគេចង់ចូលក្នុងរដ្ឋាភិបាល ដើម្បីតែលាភ សក្ការៈ !!! មិនមែនដើម្បីមកកសាងជាតិ !!!៕
- និយមន័យពាក្យថា «ប្រជាធិបតេយ្យ» ពាក្យថា «ប្រជាធិបតេយ្យ» ភាសាអង់គ្លេសថា «Democracy» ភាសាក្រិចមាន ២ ពាក្យថា «Demos» មានន័យថា «ប្រជាជន» និងពាក្យថា «Kratos» មានន័យថា «អំណាច» កាលបើរួមពាក្យទាំងពីរនេះចូលគ្នាមានន័យថា «អំណាចរបស់ប្រជាជន» ឬថា «ប្រជាជនជាម្ចាស់នៃអំណាច» ។
- ចំណែកភាសាខ្មែរ ដែលមានមូលដ្ឋាន មកពីភាសាបាលី និងភាសាសំស្រ្កឹតវិញថា «ប្រជាធិបតេយ្យ» ញែកចេញជា ២ ពាក្យ គឺ «បជា» ឬ «ប្រជា» មានន័យថា « ពួកសត្វ» ឬ «ប្រជាជន» និងមួយពាក្យទៀតថា «អធិបតេយ្យ» មានន័យថា «ភាពជាធំ» ឬ«អំណាច» រួមទាំងពីរពាក្យនេះ ចូលគ្នា ទៅជា «ប្រជាធិបតេយ្យ» មានន័យថា «ប្រជាជនជាធំ» ឬ «ប្រជាជនជាម្ចាស់ នៃអំណាច» ។ ចំណែកនៅក្នុងវចនានុក្រម របស់សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលបោះពុម្ភផ្សាយ ដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យថា «ប្រជាធិបតេយ្យ» មានន័យថា «ភាពនៃប្រទេស ដែលមានប្រជារាស្រ្ត ជាអធិបតី គឺប្រទេស ឬរដ្ឋបាល ដែលមានប្រជាជនជាធំ ក្នុងការជ្រើសរើសតំណាង របស់ខ្លួន ឲ្យជាអ្នកសម្រេច កិច្ចការក្នុងប្រទេស » ។
ដើម្បីងាយយល់ ទាំងអ្នកសិក្សាថ្នាក់បថម ថ្នាក់បាក់ឌុប ថ្នាក់បរិញ្ញាប័ត្រ ថ្នាក់អនុបណ្ឌិត ថ្នាក់បណ្ឌិត និង ថ្នាក់ក្រោយបណ្ឌិត !! ខ្ញុំសូមពន្យល់អំពីប្រជាធិប្បតេយ្យថា៖
- របបយោធា ឬគេហៅរបបផ្តាច់ការ Military Regime/ Dictatorship Regime គឺ មេភូមិ មេឃុំ មេស្រុក ចៅហ្វាយខេត្ត រដ្ឋមន្រ្តីក្រសួងធម្មការ ..............សុទ្ធតែជ្រើសរើសនិងតែងតាំងពីជួរទាហាន សូម្បីតែសង្រ្គាចវត្តក៍គេយកចាប់ពីប្រធានកងពលឡើង ចំណែកមេកុដ គេយកពីប្រធានវរៈសេនាតូច...។ របបយោធាគ្មានក្រសួងមហាផ្ទៃទេ ! ស្រុកភូមិ ឃុំ ខេត្តគេចែកជា ភូមិភាគ ឬ តំបន់ ដូចជា តំបន់១ ឬ តំបន់ ២៣ ក្នុងរបបខ្មែរក្រហម ឬ វ៉ាស៊ីនតោន DC ..គឺមកពីភាពថា ក្រុងវ៉ាស៊ីនតោនក្រោមការគ្រប់គ្រងរបស់ Division កងពល កាលជំនាន់នោះ
- របបនគរបាល ឬ របបប៉ូលីស គឺតាំងពីថ្នាក់ភូមិ ឃុំ....ឡើងទៅ ខេត្ត រដ្ឋ សឹងតែគ្មានយោធា គ្មានទាហាន ឧ. គេប្រើនគរបាលជើងគោក នគរបាលជើងទឹក នគរបាលជើងអាកាស នគរបាលព្រំដែនគោក នគរបាលព្រំដែនទឹក ...ដូច្នេះគេអត់ចាំបាច់មានយោធាទេ ទាំងខាងក្នុង Interior (មហាផ្ទៃ/ផ្ទៃក្នុង) ទាំងខាងក្រៅ Exterior (ព្រំដែន/ផ្ទៃក្រៅ) គឺគេប្រើតែនគរបាល
- របបប្រជាធិប្បតេយ្យ៖ គឺគេប្រើទាំង នគរបាល ទាំងយោធា ហេតុអ្វី? ការពារកុំឲ្យឈ្លោះគ្នា គេប្រើការបោះឆ្នោតជាសកល សេរី យុត្តិធម៍ ពហុបក្ស....។ កាលពីបុរាណ យោធាគេឲ្យនៅក្នុងព្រៃ នៅក្រៅក្រុង គេមិនឲ្យយោធាចូលក្រុង អ្នកណាហាម? គឺនគរបាល!! ចឹងបានជាគេចង់បាន ប្រជាធិប្បតេយ្យ។ កន្លែងណាមានការបេះបោរ មានខ្មាំងឈ្លានពាន ទាហានត្រូវទៅកំទេច បង្រ្កាប រួចហើយប្រគល់ ដែនដីនោះ ឲ្យនគរបាលគេរៀបចំរដ្ឋបាលស៊ីរិល មានសាលារៀន វត្តអារាម ផ្សារ ...បើមិនប្រគល់ទេ នៅគ្រប់គ្រងខ្លួនឯង វាទៅជារដ្ឋបាលយោធា/បើរដ្ឋវាទៅជារដ្ឋយោធា។
ពិតណាស់ សមដូចលោករូស្ស៊ីអូ (Rousseau) ជាទស្សនៈ វិទូបារាំង នាសតវត្សទី ៨ បានពោលថា «គោលការណ៍ របស់ប្រជាធិបតេយ្យ គឺប្រជាជនទាំងមូល ជាម្ចាស់ នៃអធិបតេយ្យ ហើយប្រជារាស្រ្តខ្លួនឯង ជាអ្នកប្រើប្រាស់អធិបតេយ្យនោះ» ។ ក្នុងន័យនេះ ប្រធានាធិបតីទី ១៦ របស់សហរដ្ឋអាមេរិក គឺលោក Abraham Lincoln បានពោលថា «រដ្ឋាភិបាល (អំណាច) ជារបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន» ។
ដូច្នេះបញ្ជាក់ឲ្យឃើញថា រដ្ឋាភិបាល ដែលមានអំណាច បានក្លាយជាមេដឹកនាំ និងបានភាពជាធំ គឺប្រជាជន ជាអ្នកប្រគល់អំណាចឲ្យ ដើម្បីដឹកនាំរដ្ឋ ឬប្រទេសជំនួសពួកខ្លួន (Representative) ដោយខ្លួនមិនចាំបាច់មកអង្គុយក្នុងសភាមិនចាំបាច់សម្រេច នូវរាល់កិច្ចការនានា រវាងរដ្ឋមួយ ទៅរដ្ឋមួយផ្សេងទៀត (Foreign Affairs) ដូចជា ការចុះសន្ធិសញ្ញានានា (Treaties) ការប្រកាសង្រ្គាម ការចរចារ (Negotiation) ឬការស្វែងរកសន្តិភាព ដោយផ្ទាល់ឡើយ ព្រោះគេមានប្រមុខរដ្ឋរបស់ពួកគេ ដែលគេជ្រើសរើសរួចហើយ ដោយសម្លេងភាគច្រើន ឲ្យចេញមុខជំនួស ។ មេដឹកនាំ ឬរដ្ឋាភិបាលនោះ ជាអ្នកធានា ឬនាំមកនូវសមភាព តុល្យភាព សុវត្ថិភាព ស្ថេរភាព ភាតរភាព សិទ្ធិសេរីភាព ទាំងផ្នែកសេដ្ឋកិច្ច ទាំងផ្នែកនយោបាយ និងដឹកនាំរដ្ឋទៅកាន់ភាពរុងរឿង ដោយទទួលបាននូវកិត្យានុភាព និងទទួលស្គាល់លើឆាកអន្តរជាតិឲ្យដល់ម្ចាស់អំណាច គឺពលរដ្ឋ ដែលមានវត្តមាននៅក្នុងសង្គម ឬនៅក្នុងរដ្ឋនោះៗ ។ ដូច្នេះអំណាចនេះ គឺជារបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន ។
ប្រជាធិបតេយ្យមាន២ប្រភេទគឺ
- ១-ប្រជាធិបតេយ្យដោយត្រង់ (Directive Democracy) មានន័យថា ប្រជាជនដែលរស់នៅក្នុងសង្គម ឬរដ្ឋនោះៗ មានសិទ្ធិសេរីភាពស្មើៗ គ្នា ក្នុងការរស់នៅ ក្នុងការប្រកបមុខរបរ មិនថាផ្នែកសេដ្ឋកិច្ច មិនថាផ្នែកនយោបាយ គឺគ្រប់គ្នារួមគ្នា ជាកម្លាំងមួយ ជួយអភិវឌ្ឍន៍សង្គម ឬរដ្ឋ ថែមទាំងជួយដោះស្រាយរាល់បញ្ហា ដែលពួកខ្លួនត្រូវប្រឈមមុខទៀតផង ។ ប្រជាធិបតេយ្យបែបនេះ ច្រើនឃើញមាននៅក្នុងសម័យក្រិចបុរាណ ។ សព្វថ្ងៃ ប្រជាធិបតេយ្យដោយត្រង់ (Directive Democracy) នេះ មិនឃើញមានវត្តមាន នៅលើប្រទេសនានាឡើយ តែក៏ឃើញមានប្រើនៅ ក្នុងសង្គមតូចៗ ដូចជា សមាគមន៍ សហគមន៍ ឬអង្គការនានាផងដែរ ។
- ២-ប្រជាធិបតេយ្យដោយតំណាង (Representative Democracy) មានន័យថា គឺពលរដ្ឋជ្រើសរើសតំណាង របស់ខ្លួនដែលខ្លួនយល់ឃើញថា មានសមត្ថភាពដើម្បីដឹកនាំរដ្ឋដោយសន្លឹកឆ្នោត ។ ប្រជាធិបតេយ្យបែបនេះ គឺឲ្យតំលៃខ្លាំងណាស់ទៅលើបុគ្គល ដែលមានសុឆន្ទៈ មានសុទិដ្ឋិនិយម មានទស្សនៈវិស័យល្អ មានសមត្ថភាព ថែមទាំងឲ្យតំលៃទៅលើសិទ្ធិសេរីភាព កម្មសិទ្ធិឯកជនផងដែរ ។
ចំនុចសំគាល់របស់របបប្រជាធិបតេយ្យ ក៏គឺនៅត្រង់
- ពហុបក្ស (Multi-parties)
- ការបោះឆ្នោត
- ការកំណត់អាណត្តិ
- គោរពសម្លេងភាគច្រើន
- ការបែងចែកអំណាច
- មួយនាក់មួយសន្លឹក
- មិនបន្លំសន្លឹកឆ្នោត
- ជ្រើសរើសម្នាក់ក្នុងចំណោមគណបក្សដែលឈ្នះឆ្នោត
- គាំទ្រឲ្យមានទីផ្សារសេរី ។
- ពហុបក្ស មានន័យថា គណបក្សមានចាប់ពីពីរគណៈបក្សឡើងទៅ ហើយគណបក្សទាំងអស់មានការប្រកួតប្រជែងគ្នានៅក្នុងរង្វង់ច្បាប់ ។
- ការបោះឆ្នោត មានន័យថា សង្គម ឬរដ្ឋាភិបាលនោះ មានការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ឃុំ សង្កាត់ ទាំងអស់។ កាលណាមានការបោះឆ្នោតទូលំទូលាយអញ្ចឹង នេះហើយជាលក្ខណៈនៃប្រជាធិបតេយ្យ ឬក៏ប្រើពាក្យមួយថា Democratization ភាសាខ្មែរថា ប្រជាធិបតេយ្យភាវូបនីយកម្ម ។
- ការកំណត់អាណត្តិ មានន័យថា បីឆ្នាំ បួនឆ្នាំ ឬ ប្រាំឆ្នាំ ។ល។ មានការបោះឆ្នោតសារជាថ្មី ។
- គោរពសម្លេងភាគច្រើន មានន័យថា រាល់កិច្ចការនយោបាយ កិច្ចការធំរបស់ជាតិត្រូវបានសម្រេចដោយមតិភាគច្រើន គឺចង់និយាយថា ៥០+១ ។
- មានការបែងចែកអំណាច មានន័យថា មានការបែងចែកអំណាចដាច់ពីគ្នា រវាងអំណាចនីតិបញ្ញតិ្ត អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ។
- មួយនាក់មួយសន្លឹក មានន័យថា ប្រជាពលរដ្ឋមួយនាក់ មានសទ្ធិជ្រើសរើសអ្នកតំណាង ឬបោះឆ្នោតឲ្យបេក្ខជន ឬបេក្ខនារីទាំងនោះ បានតែមួយសម្លង ឬមួយសន្លឹកប៉ុណ្ណោះ ។
- មិនបន្លំសន្លឹកឆ្នោត មានន័យថា ការគណនាសម្លេងឆ្នោត ត្រូវសុក្រឹតភាព ដោយជៀសវាងជាខាច់ខាតនូវការបំភាន់ ក្លែងបន្លំ និងត្រូវតែគេចឲ្យផុតនូវរាល់អគតិ គឺការរាប់សម្លងឆ្នោត មានភាពទៀងត្រង់ មិនលំអៀង ។
- ជ្រើសរើសម្នាក់ក្នុងចំណោមគណបក្សដែលឈ្នះឆ្នោត មានន័យថា សមាជិកក្នុងបក្ស ដែលឈ្នះឆ្នោតទាំងអស់ ត្រូវជ្រើសរើសម្នាក់ ដែលមានសុឆន្ទៈ មនោគតិ ឧត្តមគតិ មានវិចារណញ្ញាណ មានទស្សនវិស័យល្អ គិតបានល្អ ជាវាគ្មិន មានវោហារស័ព្ទ ប្រសប់ជានិយាយ ថែមទាំងជាបុគ្គលដែលខ្មីឃ្មាត ឧស្សាហ៍ និងសកម្មក្នុងកិច្ចការបក្ស និងសាធារណប្រយោជន៍ទៀតផង ពោលគឺជាបុគ្គលដែល «គិតយ៉ាងណា និយាយយ៉ាងណា ធ្វើយ៉ាងនោះ » ឲ្យធ្វើឯកភាពជានាយករដ្ឋមន្រ្តី ។
- គាំទ្រឲ្យមានទីផ្សារសេរី មានន័យថា ជាទីផ្សារសម្រាប់សាធារណជន ដើម្បីលក់-ទិញ-ដូរ គឺជាទីផ្សារដែលមានការបើកចំហរ ។ល។ ទីផ្សារនេះ គឺឲ្យតំលៃទៅលើបុគ្គល ឬមូលធនបុគ្គលទាំងក្នុង និងក្រៅស្រុក ។
- ចំណុចទាំងនេះហើយ គឺជាចំណុចសម្គាល់ថា (រដ្ឋមួយ សង្គមមួយ ឬក៏រដ្ឋាភិបាលមួយកំពុងតែដើរតាមផ្លូវ) ប្រជាធិបតេយ្យពិត ។
លទ្ធិប្រជាធិបតេយ្យ
- និយមន័យ៖ លទ្ធិប្រជាធិបតេយ្យ គឺជាការគ្រប់គ្រងរដ្ឋដោយប្រជាពលរដ្ឋ ដើម្បីវត្ថុបំណងរបស់ប្រជា ពលរដ្ឋ ក្នុងគោលបំណងគ្រប់គ្រងកាន់អំណាច នៅក្នុងដៃរបស់ប្រជាពលរដ្ឋ ជាប្រចាំនិងជារៀង រហូរ ។ប្រជាពលរដ្ឋទាំងអស់ មានសិទ្ធិជាម្ចាស់ទឹក ដី ម្ចាស់វាសនានិងម្ចាស់អំណាច ហើយបាន ប្រើប្រាស់សិទ្ធិនោះ ដោយឥតមានការភ័យខ្លាច(ជាប្រជាធិបតេយ្យដោយផ្ទាល់)ប្រជាពលរដ្ឋទាំង អស់ចូលរួមសម្រេចកិច្ចការងាររដ្ឋទាំងអស់គ្នា និង មួយទៀត(ប្រជាធិតេយ្យមិនផ្ទាល់)ការប្រគល់ សិទិ្ធសម្រេចនិងការទទួលខុសត្រូវទៅអោយអ្នកតំណាងតាមរយៈ ការផ្ទេសិទិ្ធដោយការបោះ ឆ្នោត (ហៅថាប្រជាធិបតេយ្យតំណាង)
- ប្រជាធិតេយ្យបង្កើតអោយមានការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការដោះស្រាយបញ្ហា រួមរបស់ប្រជាពលរដ្ឋ។ គោលបំណងនៃប្រជាធិតេយ្យ (ដោយផ្ទាល់ក្តី ដោយមិនផ្ទាល់ក្តី) ធ្វើយ៉ាង ណាក៏ដោយអោយ តែរក្សាឲ្យបាននូវភាពជាម្ចាស់ របស់ប្រជាពលរដ្ឋទៅលើអ្នកតំណាង ទាំង អស់ របស់ប្រជាពលរដ្ឋលើទឹកដីមួយ ដែលជាគោលការណ៍ធ្វើយ៉ាងណាអោយ អំណាចប្រជា ពលរដ្ឋ និង អំណាចរដ្ឋាភិបាល ត្រូវមានតុល្យភាព និងគ្នា មិនអនុញ្ញត្តអោយអំណាចណាមួយ លុបលើគ្នា ឬ គ្រប់គ្រងបញ្ជាលើគ្នាបានជាដាច់ខាត ប៉ុន្តែមានតែច្បាប់មួយទេដែល គ្របដណ្តប់ លើមនុស្សទាំងអស់នៅក្នុងសង្គម លើគ្រប់សកម្មភាពទាំងអស់កំណត់ដោយច្បាប់ដែល ចេញពី រដ្ឋសភា នោះទើបភាពជាម្ចាស់អាចរក្សាបាន មកដល់ចំនុចនេះក្រុមយើងសូមលើកយក យន្តការ មកការពារភាពជាម្ចាស់របស់ប្រជាពលរដ្ឋនេះ ដែលក្រុមយើងសូមលើកយកមកបញ្ជាក់ដែល ក្រុម យើងធ្វើការស្រាវជ្រាវ ហើយបានដកស្រងបាននូវលក្ខណៈ ៨ចំនុច ដែលក្រុមយើងគិតថា វា អាចរក្សាអំណាចក្នុងដៃប្រជាពលរដ្ឋបានជារៀងរហូត មានជាអាទិ៍៖
- ១. ត្រូវកំណត់អាណត្តិនាយករដ្ឋមន្រ្តី ( ត្រឹមពីរអាណត្តិ ) ៖ ការកំណត់ត្រឹមពីរអាណត្តិនេះ គឺជៀសវាងកុំឲ្យនាយករដ្ឋមន្រ្តី មានឱកាសបង្កើតជាបណ្តាញខ្សែរយៈ គ្រួសារ បក្សពួកក្នុងគ្រប់ស្ថាប័នរដ្ឋពង្រឹងអំណាចរហូតដល់បង្កើតជា របបផ្តាច់ការ បក្សពួកក្រុមគ្រួសារនិយមបំផ្លាញដល់ផលប្រយោជន៍ជាតិនិងប្រជាជន។
- ២. នាយករដ្ឋមន្រ្តីមិនត្រូវបានអនុញ្ញាតឲ្យបង្កើតក្រុមអង្គរក្សដោយ ខ្លួនឯង ៖ ការ បង្កើតក្រុមអង្គរក្សដោយខ្លួនឯង ស្មើនឹងការបង្កើតក្រុមប្រដាប់អាវុធមួយអាចជាលទ្ធភាពយកទៅ បំរើមហិច្ឆិតាអ្នកគ្រប់គ្រង ធ្វើការគៀបសង្កត់ ឬគំរាមកំហែងដល់ប្រជាពលរដ្ឋ ដើម្បីរក្សានិងបន្តក្រាញក្នុងអំណាចរបស់ខ្លួន។
- ៣. នាយករដ្ឋមន្រ្តីត្រូវរស់នៅក្នុងនិវេសនដ្ឋានដែលផ្តល់ដោយរដ្ឋ ៖ គឺជាវិធានការ ជួយដល់ការការពារសន្តិសុខ និងទំនុកបំរុងជីវភាពគ្រួសារនាយករដ្ឋមន្រ្តី ប្រកបដោយ សុខុមាលភាព និងសេចក្តីថ្លៃថ្នូរ បង្កលក្ខណៈងាយស្រួលក្នុងការបំពេញការងារ ទទួលខុសត្រូវខ្ពស់ បំរើ ប្រទេសជាតិ ហើយក៏ជាការផ្តល់ មុខមាត់ដល់ប្រទេសជាតិផងដែរ។
- ៤. បង្កើតតុលាការរដ្ឋបាល ៖ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋ ប្តឹងចំពោះទង្វើមិនសមស្រប ឬរំលោភរបស់មន្រ្តីរាជការ ក្នុងការបំពេញការងារ ឬពលរដ្ឋអាចប្តឹងឲ្យស្ថាប័ននេះពិនិត្យលើភាពមិនស្របច្បាប់ នៃលិខិតស្នាម ឬសេចក្តីសម្រេច ផ្សេងៗចេញដោយអង្គភាពរដ្ឋបាលសាធារណៈគ្រប់ជាន់ថ្នាក់។
- ៥. ឋានន្តរសក្តិ៍ចាប់ពីឧត្តមសេនីយ៍យោធា និងនគរបាលត្រូវសុំសេចក្តីទុកចិត្តពីសភា ៖ វិធានការនេះ គឺដើម្បីឲ្យសភាជាតំណាងរបស់ពលរដ្ឋ អាចមានឥទ្ធិពលខ្លះទៅលើនាយទាហាន និង នាយនគរបាលជាន់ខ្ពស់ ដែលជាអ្នកបញ្ជាលើកងកំលាំងប្រដាប់អាវុធ រក្សាបូរណភាពទឹកដី និងសន្តិសុខ ស្ថេរភាពសង្គម ហើយក៏អាចជួយទប់ស្កាត់ ការប្រើប្រាស់កងកំលាំងប្រដាប់ អាវុធជាឧបករណ៍ផ្តាច់ការរបស់មេគណបក្សកាន់អំណាចផងដែរ។
- ៦. អព្យាក្រិត្យមន្ត្រីរាជការ ៖ ការដាក់ឲ្យអនុវត្តចំណុចនេះ គឺដើម្បីធានាការចាត់តាំងបែងចែកការងារដល់មន្រ្តីរាជការចំជំនាញ ស្របតាមសមត្ថភាព បទពិសោធន៍ការងារ និងផ្តល់នូវសេចក្តីថ្លៃថ្នូរដល់មន្ត្រីរាជការដែលជាភ្នាក់ងារ របស់រដ្ឋ ។ ដូច្នេះ មន្ត្រីរាជការត្រូវមានភាពស្មោះត្រង់មិនលំអៀង។ ចៀសវាងការប្រើប្រាស់មន្ត្រីរាជការជាឧបករណ៍ឃោសនបំរើប្រយោជន៍គណបក្ស
- ៧. ប្រជាពលរដ្ឋបោះឆ្នោតដោយផ្ទាល់ ជ្រើសរើស ឬទំលាក់តំណាងឃុំ-សង្កាត់/ក្រុង-ស្រុក-ខណ្ឌ/ខេត្ត-រាជធានី ៖ គឺជាវិធានការ ធ្វើឲ្យតំណាងពលរដ្ឋគ្រប់លំដាប់ថ្នាក់ ទទួលខុសត្រូវផ្ទាល់ ចំពោះមុខប្រជាពលរដ្ឋ ដែលជាម្ចាស់ អំណាច ហើយក៏ជួយកាត់ផ្តាច់ខ្សែរយៈបក្សពួក ពីថ្នាក់ជាតិ ដល់មូលដ្ឋានដែលជាចំណុចផ្តើម នៃការកកើត នូវអំណាចផ្តាច់ការ។
- ៨. ប្រើ ប្រព័ន្ធឯកត្តនាមសំរាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ៖ ប្រព័ន្ធឯកត្តនាមនេះ បានកាត់បន្ថយយ៉ាងខ្លាំងនូវឥទ្ធិពលរបស់មេបក្សទៅលើអ្នកតំណាង រាស្រ្ត។ ឥទ្ធិពលមេបក្សអាចធ្វើឲ្យតំណាងរាស្រ្ត បាត់ឯករាជ្យភាព ខ្វល់ខ្វាយតែផលប្រយោជន៍បក្សខ្លួន ជាជាងគិតគូរដល់ផលប្រយោជន៍ប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេស។ តំណាងរាស្រ្តមានឯករាជ្យ និងសេរីភាពគ្រប់គ្រាន់ ដោយគ្មានរងសម្ពាធពីជនមានឥទ្ធិពលណាម្នាក់នោះ តំណាងរាស្រ្តនោះអាចបំពេញការងារជួយកែតម្រង់រដ្ឋាភិបាល យ៉ាងមានប្រសិទ្ធភាព និងរៀបចំធ្វើច្បាប់ណាដែលបំរើដល់ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាជនពិតៗ។
ក. ខ្លឹមសារនៃពាក្យប្រជាធិបតេយ្យ
ដើមកំណើតនៃប្រជាធិបតេយ្យ គឺមកពីពាក្យបុរាណក្រិច។ ពាក្យក្រិច “DEMOS”មានន័យ ថា ប្រជាជន ហើយពាក្យ “KRATOS”មានន័យថាអំណាច រឺ គ្រប់គ្រង ដូចនេះការចំលងទៅជា ភាសាអង់គ្លេស ជាពាក្យថា “Democracy”ដែលមានន័យថា គ្រប់គ្រងដោយអំណាចប្រជាជន រឺ ម្យ៉ាងទៀតដើម្បីយល់អោយបានច្បាស់នូវអ្វីទៅហៅថាប្រជាធិបតេយ្យ (Democracy)គប្បីចាំបាច់ ញែកពាក្យ “ប្រជាធិបតេយ្យ” ជាពីផ្នែក គឺប្រជា និង អធិបតេយ្យ។ប្រជា មានន័យថា ប្រជាជន ចំណែកឯអធិប គឺភាពធំ រឺ អំណាច ។ ប្រជាធិបតេយ្យ មានន័យថា ប្រជាជនមានភាពធំ(សិទ្ធិ) + អំណាចជារបស់ប្រជាពលរដ្ឋ(ការប្រើសិទ្ធិ) ដែលមានទំរង់រូបមន្តCHECKANDBALANCE = តុល្យភាព + ត្រួតពិនុត្យ = តុល្យភាព + អំណាច។ជាគោការណ៍ទូទៅនោះមានន័យថា គឺសង្កត់ធ្ងន់ទៅលើ តុល្យភាពអំណាច រវាងប្រជាពលរដ្ឋ និង អ្នកកាន់ការងាររដ្ឋ គឺរៀបចំ ប្រព័ន្ធ យ៉ាងណា យន្តការយ៉ាងណា កុំអោយអំណាចរដ្ឋវាប្រមូលផ្តុំ ។
ប្រជាធិបតេយ្យ ជាពាក្យមួយដែលមានមនុស្សមួយចំនួន មានការយល់ច្រឡំ និង មាន ការប្រើប្រាស់មិនទាន់ត្រឹមត្រូវនៅឡើយ។ជាពិសេសគឺនៅក្នុងតំណាក់កាលដែលរបបកុំម្មុយនីស្តផ្តាច់ការបានគ្រប់គ្រងសង្គម និង របបយោធានិយមផ្តាច់ការឆ្លៀតពេលប្រជាជនល្ងង់ យកពាក្យ ប្រជាធិបតេយ្យ មកពាក់ពីខាងក្រៅ ដើម្បីបន្លំភ្នែកមហាជនយកការគាំទ្រ ទោះជាយ៉ាងណា ក៏ដោយ គំនិតនៃលទ្ធិប្រជាធិតេយ្យ បានរំលឹកឡើងវិញពីឆន្ទៈចូលរួម និងបញ្ហាការមិនរីចំរើន ជឿនលឿន ។
លោក អាប្រាហំ លិនកុន (Abraham Lincon)វិញគាត់បានកំណត់ថា ប្រជាធិតេយ្យ គឺជារដ្ឋាភិបាលរបស់ប្រជាពលរដ្ឋ កើតឡើងពីប្រជាពលរដ្ឋ ដើម្បីវត្ថុបំណងរបស់ប្រជាពលរដ្ឋ សរុបអោយខ្លីមក អាចសង្ខេបបានថា ប្រជាធិតេយ្យ ជា “ស្ថាប័នភាវូបណីកម្មនៃសេរីភាព ដែលយកច្បាប់ជាគោលការណ៍គ្រិះ” ។ វាបង្កើតអោយមានសេរីភាព សិទ្ធិមនុស្សតាមរយៈ អនុវត្តច្បាប់ស្មើរមុខគ្នា ប្រើប្រាស់ច្បាប់ជាសារវន្ត័នៃច្បាប់ ។
ខ. ប្រភព
តាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថា លទ្ធិប្រជាធិតេយ្យមានប្រភពចេញពីក្រុងអាថែន នៃប្រទេសក្រិច នៅក្នុងសតវត្សទី ៥ មុនគ.ស ។ ពាក់កណ្តាល សតវត្សទី ២០ នៅសម័យនោះមានប្រទេស ប្រកាន់លទ្ធិនេះមិនសូវច្រើនប៉ុន្មាន ហើយក៏មិនគង់វង្សយូប៉ុន្មានឡើយ ដោយសារតែរបបកំពុងគ្រប់គ្រងយកមនោគមន៍វិជ្ជាកុំម្មុយនីស្ត ជាមគ្គុទេ្ទសក៍។
តាមប្រវត្តសាស្ត្រគេសង្កេតឃើញថា លទ្ធិប្រជាធិបតេយ្យផ្តើមចាប់កំណើតមុនគេបង្អស់ នៅប្រទេសក្រិច ដែលមានអ្នកប្រាជ្ញជាច្រើន បានបង្កើតនូវទឹ្រស្តីប្រជាធិបតេយ្យ។ តំបូង លោក Solonជនជាតិក្រិច មានកំណើតប្រមាណ ៦៣៩-៥៥៩ ឆ្នាំមុនគ្រឹស្តករាជ ។ លោកត្រូវបានដាក់ ឈ្មោះថា ជាបិតាប្រជាធិតេយ្យ របស់ក្រិចព្រោះលោកបានកែប្រែរដ្ឋធម្មនុញ្ញរបស់ ក្រិចនៅក្នុង សម័យ ដែលប្រទេសក្រិចកំពុងស្ថិតនៅក្រោមការគ្រប់គ្រងដោយរបបអភិជនាធិបតេយ្យ (Aristocracy)។ តែលោក គ្លីសធេនីស Gleisthenes (៥៧០-៥០៧ b.c) កើតក្រោយលោក Solon ៦០ ឆ្នាំ ក៏ជាបិតាប្រជាធិបតេយ្យរបស់ក្រិចដែរ។តែអ្នកដែលគេទទួលស្គាល់នូវទ្រឹស្តី និងការរីចចំរើននៃលទ្ធិគឺលោក Periclean ភឺរីក្លែន បានធ្វើអោយ ទីក្រុងអាតែន នៃសតរត្សទី៦ និង សតវត្សទី៥ មុន គ.ស មានការកែប្រែស្ថាប័នសំខាន់ៗ ដោយពេលនោះ នយោបាយនៅក្រុង អាតែន បានបង្កើតអោយមានសភា (Assebly)ដែលមានសមាជិកពី ៥,០០០ ទៅ ៦,០០០ នាក់ ហើយសភាអាចសំរេចស្ទើររាល់បញ្ហាក្នុងស្រុកទាំងអស់ដោយការបោះឆ្នោត។ អ្នកដឹកនាំត្រូវបានជ្រើសរើសតែងតាំងដោយផ្ទាល់បោះឆ្នោតរបស់ប្រជាជនអាទែន។
រហូតដល់សតវត្សទី ១៨ លោក Montesquieu ជាអ្នកច្បាប់ និង ទស្សនៈវិទូនយោបាយ បារាំង បានបង្កើតទ្រឹស្តីនៃប្រជាធិបតេយ្យ អាស្រ័យរដ្ឋធនុញ្ញសម័យទំនើបបានត្រូវ គេចាត់ឡើង ក្នុង សម័យចលនា (Englightenment)ចំណែកនៅអឺរ៉ុប ដោយបានបដិសេធគំនិតសង្គមនានា និង នយោបាយបែបចាស់។នៅក្នុងវចនានុក្រមខ្មែរ ដែលរៀបរៀងដោយ សម្តេចសង្ឃរាជ ជួនណាត ជោតញ្ញាណ វិញព្រះអង្គបានសរសេរថា ប្រជាធិតេយ្យ គឺជាភាពនៃប្រទេសដែលមានប្រជារាស្រ្ត ជាអធិបតីគឺប្រទេសឬរដ្ឋដែលមានប្រជាជនធំក្នុ្ងងការរើសតំណាងរបស់ខ្លួនឲ្យមកធ្វើការសម្រេចកិច្ចការក្នុងប្រទេសនោះបានសេចក្តីថាត្រឹមទទួលបានសិទ្ធិជាអ្នកតំណាងតែប៉ុណ្ណោះ។ មានន័យ ថាប្រជាធិបតេយ្យប្រជាពលរដ្ឋមានសិទ្ធិជាម្ចាស់ ហើយសិទ្ធិនោះត្រវបានប្រើដោយ ឥតមានការ ភ័យក្លាច ដែលគាំពារដោយអំណាច នៅក្នុងដៃប្រជាពលរដ្ឋដោយជ្រើសរើសផ្ទាល់ ។ ជាសកល អ្វីដែលកើតមានមកបានគឺផ្តើមពីការគិតទាំង អស់ដែលអ្នកប្រាជ្ញព្យាយាមដោយ គោលបំណង មូយពិតប្រាកដក្នុងការងារបំរើ អោយការស់នៅរបស់មនុស្សក្នុងសង្គមមានភាពថ្លា ត្រឹមត្រូវ រីចចំរើន សន្តិភាពដោយស្មើរភាពគ្នាចំពោះមុខច្បាប់ដែលគេបានបង្កើត។
នៅសម័យក្រោយៗមក មានការយល់ឃើញផ្សេងតាមការគិតរបស់មនុស្ស ពីមួយជំនាន់ ទៅមួយជំនាន់បានបង្កើតទ្រឹស្តី ប្រជាធិបតេយ្យ តាមការយល់នោះ ដែលមានលក្ខណៈមិនសម ស្របហើយមិនបានល្អិតល្អន់ ពេញលេញ ទៅនិងន័យដើម ប្រភពដើមនៃខ្លឹមសារ ”ប្រជាធិបតេ-យ្យ”នៅឡើយ។ បានបង្កើតអោយមានប្រជាធិបតេយ្យច្រើនបែបច្រើនយ៉ាង ដោយបានដាក់ ឈ្មោះរបបនោះ ការគ្រប់គ្រងនោះ ជាមួយនឹងពាក្យប្រជាធិបតេយ្យដែលយើងអាច កំណត់ បានហើយលើកយកមក អះអាងថាមានភាពមិនច្បាស់លាស់នៅឡើយ ហើយវាជារូបភាពក្បត់ ខ្លឹមសារទៀតផង។ ឧទាហរណ៍:ប្រជាធិបតេយ្យម៉ាស៊ីសប្រជាធិបតេយ្យប្រជាមានិតប្រជាធិប តេយ្យផ្ដាច់ការជាដើម។
ខ. ស្ថាប័ននីតិបញ្ញាត្តិឬស្ថាប័នរាស្រ្ត(ស្ថាប័នកំពូលរបស់ជាតិ)
ក្នុងលទ្ធិប្រជាធិបតេយ្យ កាលបើនិយាយពីប្រជាធិបតេយ្យនោះមានន័យថា ប្រជាពលរដ្ឋ បានទទួលភាពជាម្ចាស់ មានសិទ្ធិអំណាចនៅក្នុងដៃរួចជាស្រេចទៅហើយ មានតែរដ្ឋ ឬ ប្រទេស ដែលមិនទានមានប្រជាធិបតេយ្យទេដែលប្រជាពលរដ្ឋមិនទានបានទទួលភាពជាម្ចាស់ និងសិទ្ធិ អំណាចនៅក្នុងដៃរបស់ខ្លួន ហើយសិទ្ធិអំណាចនោះកំណត់ត្រឹមសំលេង (៥០%+១) ដោយហេតុ នេះហើយដើម្បីអោយប្រជាពលរដ្ឋអាច ប្រើប្រាស់ឬអនុវត្ត សិទ្ធិ និង អំណាចរបស់ខ្លួនបាន នៅ លើទឹកដីរដ្ឋទាំងមូល តាមរយៈស្ថាប័នកំពូលដែលជាស្ថាប័នប្រជាពលរដ្ឋ មានន័យថាប្រជា ពលរដ្ឋ គឺនៅក្នុងស្ថាប័ននោះ។
ចាប់តាំងពីដើមរៀងមកប្រជាធិតេយ្យកកើតតំបូងនៅក្រុងអាតែនដែលនៅសម័យនោះ ប្រជាពលរដ្ឋអាតែនបានអនុវត្តប្រជាធិបតេយ្យផ្ទាល់ដោយខ្លូនឯងគឺមានន័យថា ប្រជាពលរដ្ឋ អាតែនទាំងអស់ចូលទៅក្នុងរដ្ឋសភា ដើម្បីប្រជុំ ពិភាគ្សាដោះស្រាយបញ្ហា បង្កើតច្បាប់ អនុម័ត ច្បាប់ បង្កើតរដ្ឋាភិបាលអាតែន បង្កើតតុលាការ បង្កើតក្រសួងស្ថាប័នផ្សេងៗ ជាច្រើនបន្តបន្ទាប់ ពេលដែលប្រជាពលរដ្ឋកើនឡើងកាន់តែច្រើន។ រដ្ឋដើរតួកាន់តែសំខាន់ ការងារបច្ចេកទេស កាន់តែពិបាក ការទទួលខុលត្រូវកាន់តែធំ តំរូវការកាន់តែច្រើន ពេលនោះរដ្ឋចាប់ផ្តើមរីចធំ ស្ថាប័នបង្កើតកាន់តែច្រើនហើយ មានលក្ខណៈល្អិតល្អន់ស្មុកស្មាញ ហេតុនេះទាមទារ អោយ រដ្ឋសភាមានចំណេះដឹងកាន់តែខ្លាំង លើគ្រប់ផ្នែកបច្ចេកទេស ដើម្បីអនុម័តច្បាប់គ្រប់គ្រងលើ គ្រប់វិស័យ គ្រប់បណ្តាស្ថាប័នដែលបង្កើតឡើង មានការពិបាក។ ស្របពេលដែលប្រជាជន អាតែនកើនឡើងកាន់តែច្រើនផងនោះ ធ្វើអោយតំណើការរដ្ឋសភាអាតែន មិនអាចអនុវត្តតទៅ ទៀតបាន ទើបមានការកែទម្រង់ ពីប្រជាធិបតេយ្យផ្ទាល់ មកប្រជាធិបតេយ្យមិនផ្ទាល់ (ដែលហៅ ថាប្រជាធិបតេយ្យចាត់តាំងអ្នកតំណាងអោយទទួកភារកិច្ចពីប្រជាពលរដ្ឋ)។
តែនៅមានវិធីមួយទៀតក្នុងការជ្រើសរើសអ្នកតំណាង របស់ម្ចាស់ប្រទេស គឺការប្រើ ប្រព័ន្ធចំរុះក្នុងការបោះឆ្នោតជ្រើសរើសអ្នកតំណាងអោយធ្វើការងារគ្រប់គ្រងជំនួសខ្លួនដែលមានចំនួនច្រើនតែខ្លួននៅតែជាម្ចាស់ទាំងអស់ ទាំងប្រជារាស្ត្រទាំងអ្នកតំណាងចំពោះមុខច្បាប់ទាំង អស់គ្នា។